តើការរៀបចំបង្កើតរដ្ឋសភានីតិកាលថ្មី និងការៀបចំបង្កើតរាជរដ្ឋាភិបាលអាណាត្តិថ្មីនៅកម្ពុជាត្រូវបានប្រព្រឹត្តទៅដូចម្តេចខ្លះ ?
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ការរៀបចំបង្កើតរដ្ឋសភានីតិកាលថ្មី និងការៀបចំបង្កើតរាជរដ្ឋាភិបាលអាណាត្តិថ្មីនៅកម្ពុជាត្រូវបានប្រព្រឹត្តទៅដូចតទៅ ៖
ការរៀបចំបង្កើតរដ្ឋសភានិតិកាលថ្មី
– ត្រូវប្រជុំដំបូង ក្រោយពេលប្រកាសលទ្ធផល ៦០ ថ្ងៃយ៉ាងយូរ
– ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ
– ដឹកនាំការប្រជុំដោយព្រឹទ្ធបុរសមួយរូបដែលមានវ័យចំណាស់ជាងគេ
– រៀបចំបោះឆ្នោតជ្រើរើសប្រធាន អនុប្រធាន រដ្ឋសភា ដាច់ដោយឡែកពីគ្នា
– អនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា
– បោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការទាំង ៩
ការបង្កើតរាជរដ្ឋាភិបាលថ្មី
– តាមសេចក្តីស្នើសុំពីប្រធាន អនុប្រធានទាំងពីររបស់សភាថ្វាយព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ជានាយករដ្ឋមន្រ្តី ។
– ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមូយរូបក្នុងចំណោមតំណាងរាស្រ្តនៃគណៈបក្សដែលឈ្នះឆ្នោតឲបង្កើតរាជរដ្ឋាភិបាល តាមសំណើរបស់ប្រធាន អនុប្រធានសភា
– វរជនដែលបានចាត់តាំងនេះនាំសហការីដែលជាដំណាងរាស្រ្ត ឫជាសមាជិកគណៈបក្សដំណាងនៅក្នុងសភាដែលផ្គូផ្គងឲកាន់ ដំណែងផ្សេងៗ ក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា ។
– បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតផ្តល់ទំនុកចិត្ត ហើយនោះព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រិត្យតែងតាំងគណៈរដ្ឋមន្ត្រី ទាំងមូល ។
– មុនចូលកាន់ដំណែងគណៈរដ្ឋមន្ត្រីត្រូវធ្វើសច្ចាប្រណិធាន ដូចមានខ្លឹមសារ ដែលមានចែងក្នុងឧបសម្ព័ន្ធ ៦ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា (១១៩ថ្មី) ។