Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើការពិនិត្យសេចក្តីព្រាងច្បាប់នៅទីស្តីការគណៈមន្រ្តីត្រូវធ្វើដូចម្តេច ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ការពិនិត្យសេចក្តីព្រាងច្បាប់នៅទីស្តីការគណៈមន្រ្តី គឹត្រូវបានអគ្គលេខាធិការរាជរដ្ឋាភិបាល បញ្ជូនទៅក្រុមប្រឹក្សាអ្នកច្បាប់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ដើម្បីប្រជុំពិនិត្យ និងកែសម្រួល ។​ក្រុមប្រឹក្សានេះមានភារកិច្ចពិនិត្យទៅលើទម្រង់ច្បាប់ ខ្លឹមសារ និងពាក្យពេចន៍ ។ ល។ ក្នុងសម័យប្រជុំរបស់ក្រុមប្រឹក្សា តំណាងក្រសួងសាមីត្រួវបានអនុញ្ញាតឲ្យចូលការពារ និងទទួលយោបល់របស់ក្រុមប្រឹក្សាដើម្បីសម្របសម្រួល ។ ចំពោះខ្លឹមសារស្នើកែសម្រួលណាដែលផ្ទុយទាំងស្រុងពីខ្លឹមសារដើមមុននឹងកែសម្រួល គេត្រួវសុំយោបល់ពីថ្នាក់ដឹកនាំក្រសួងដែលជាអ្នកកសាងសេចក្តីព្រាងច្បាប់ ។ អាចមានករណីខ្លះ ថ្នាក់ដឹកនាំក្រសួង​មិនយល់ស្របតាមមតិរបស់ក្រុមប្រឹក្សា ។ ក្នុងករណីនេះ ថ្នាក់ដឹកនាំក្រសួងសំណូមពរ ត្រូវបញ្ជូនសេចក្តីព្រាងច្បាប់ទៅក្នុងសម័យប្រជុំអន្តរក្រសួង ឬសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដើម្បីពិនិត្យនិងសម្រេច ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1