Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើការប្រើប្រាស់គ្រឿងញៀនបង្កឱ្យមានផលវិបាកអ្វីខ្លះ ចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ?

គ្រូបង្រៀន
VE
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សីលធម៌ ពលរដ្ឋវិជ្ជា សំណួរ-ចម្លើយ ថ្នាក់ទី៩

ការប្រើប្រាស់គ្រឿងញៀនបង្កឱ្យមានផលវិបាកដូចជា៖

ក.ចំពោះខ្លួនឯង

  • ខូចសុខភាព (ទ្រុឌទ្រោម បាក់កម្លាំង…)
  • កើតជម្ងឺ (ថ្លើម ក្រពះ ពោះវៀន រលាកស្រោមខួរ…)
  • ខាតបង់ទ្រព្យសម្បត្តិ ខាតបង់ពេលវេលា
  • បាត់បង់ការងារ បាត់បង់ពេលវេលា
  • បាត់បង់ទំនុកចិត្តល្អពីគ្រួសារ បាត់បង់កិត្តិយស…។

ខ.ចំពោះគ្រួសារ

  • បាត់បង់ធនធានមនុស្សនៅក្នុងគ្រួសារ
  • បាត់បង់ប្រាក់កាស ខាតពេលវេលា
  • បង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារ
  • ធ្វើឱ្យគ្រួសារមានការបារម្ភ…។

គ.ចំពោះសង្គមជាតិ

  • បាត់បង់ធនធានមនុស្ស
  • បាត់បង់សេចក្តីថ្លៃថ្នូរ
  • កើតមានភាពអាណាធិបតេយ្យ អសន្តិសុខសង្គម (ចោរកម្ម ចោរប្លន់ និងឧក្រិដ្ឋផ្សេងៗ)
  • សង្គមគ្មានការរីចម្រើន
  • សម្បូរក្មេងអានាថា ក្មេងពាល(ក្មេងទំនើង)
  • មានការជួញដូរភេទ ជួញដូរមនុស្ស អំពើរំលោភផ្លូវភេទជាដើម។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1