Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើការធ្វើវិមជ្ឈការតម្លៃគីតពន្ធគយមានគោលបំណងអ្វីខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

មានគោលបំណងបង្កភាពងាយស្រួលបន្ថែមទៀតដល់ការនាំចេញនាំចូលតាមរយៈការកាត់បន្ថយពេលវេលា និងការចំណាយពាក់ព័ន្ធនិងការបំពេញបទបញ្ចេញទំនិញពីគយ ។ គិតត្រឹមខែកក្កដា​ឆ្នាំ ២០១៥ ការងារផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ ត្រូវបានធ្វើវិមជ្ឈការទៅបណ្តាអង្គភាពគយនិងរដ្ឋាករមូលដ្ឋាននានានៅតាមមាត់ច្រកព្រំដែននៃព្រះរាជាណាចក្រកម្ពុជាលើកលែងតែសាខាគយនិងរដ្ឋាករកពងផែក្រុងព្រះសីហនុ និងកំពង់ផែភ្នំពេញ ។ មានន័យថា រាល់ការនាំចូលតាមមាត់ច្រកនានាក្រៅកំពង់ផែអន្តរជាតិទាំងពីរខាងលើ ធុរជនអាចទៅផ្ទៀងផទាតផតម្លៃគិតពន្ធគយនៅតាមអង្គមភាពគយនិងរដ្ឋាករមូលដ្ឋានតែម្តងលើកលែងតែការនាំចូលមុខទំនិញមានហានិភ័យខ្ពស់មួយចំនួន ដូចជា មុខទទំនិញប្រើរួច យានយន្តគ្រប់ប្រភេទសម្ភារបរិក្ខាទូរគមនាគមន៍ ផលិតផលតេលសិលា និងបរិក្ខាល្បែង ជាដើម ដែលជាកម្មវត្ថុនៃការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយនៅទីចាត់ការកណ្តាល ( នាយកដ្ឋានផែនការរ បច្ចេកទេស និងកិច្ចការ​អន្តរជាតិ ) ។ អគរ បាននិងកំពុងពិនិត្យលទ្ធភាពនៃការធ្វើមជ្ឈការនេះឲ្យមាន​ដណ្តប់ពេញលេញ នៅគ្រប់អង្គភាពគយនិងរដ្ឋាករមូលដ្ឋានទូទាំងប្រទេស ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1