តើការតវ៉ាប្រឆាំងកំណត់ហេតុគយត្រូវធ្វើដូចម្តេច ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
បុគ្គលដែលទទួលរងនូវទោសទណ្ឌ ឬការឃាត់ទុកនូវទំនិញមធ្យោបាយដឹកជញ្ជូនឬវត្ថុផ្សេងទៀតអាចតវ៉ាជាលាយល័ក្ខអក្សរទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងកំឡុងពេលសាមសិប ( ៣០ )ថ្ងៃក្រោយពីទទួលបានសេចក្តីជួនដំណឹងឬការឃាត់ទុក ដោយបញ្ចប់ពីមូលហេតុនៃការតវ៉ានិងតម្កល់និមុត្តិធានា ។ លិខិតតវ៉ាត្រូវមានព័ត៌មានដូចតទៅ៖
- នាម អាសយដ្ឋាននិងហត្ថលេខារបស់បុគ្គលដែលតម្កល់ការតវ៉ា
- សេចក្តីលំអិតនៃកំណត់ហេតុបទល្មើសគយ ឬកំណត់ហេតុឃាត់ទុកបណ្តោះអាសន្នរាប់បញ្ចូលទាំងសេចក្តីថតចម្លងកំណត់ហេតុទាំងនេះ
- សេចក្តីពន្យល់អំពីមូលហេតុនៃការតវ៉ា
ប្រសិនបើអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនព្រមតាមការតវ៉ាទេ បុគ្គលដែលបានដាក់ពាក្យតវ់ាមានសិទ្ធិតវ៉ាទៅស្ថាប័នមានសមត្ថកិច្ច រាប់បញ្ចូលទាំងតុលាការមានសមត្ថកិច្ចចំពោះការសម្រេចរបស់អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ។ ការតវ៉ានេះ ត្រូវធ្វើឡើងក្នុងរយៈពេលសាមសិប ( ៣០ ) ថ្ងៃបន្ទាប់ពីបានទទួលសេចក្តីសម្រេចពីអគ្គនាយកគយនិងរដ្ឋាករកម្ពុជា ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ