តើការដុតសំរាមគឺជាមធ្យោបាយល្អដែរឬទេ ? ហេតុអ្វី ? តើមានមធ្យោបាយណាប្រសើរជាងនេះក្នុងការគ្រប់គ្រងសំរាមនៅតាមផ្ទះ និងសាលារៀនដែរឬទេ ។
គ្រូបង្រៀន
Earth
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

នៅប្រទេសកម្ពុជា គេសង្កេតឃើញថានៅតាមគេហដ្ឋាននិងសាលារៀននានាគឺ និយមដុតសំរាមចោលជាពិសេសថង់ប្លាស្ទិច ។ ការដុតសំរាមបែបនេះគឺមិនមែនមធ្យោបាយល្អទេ ព្រោះការដុតសំរាមបង្កើតឲ្យមានធូលី ឧស្ម័នអាស៊ីតចំហាយ និងសារធាតុគីមីពុលដែលអាចមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាព និងបំពុលបរិស្ថាន ។ ម៉្យាងទៀតវាអាចបង្កឲ្យមានអគ្គីភ័យផងដែរ ។
មធ្យោបាយដែលប្រសើរជាងនេះក្នុងការគ្រប់គ្រងសំរាមនៅតាមផ្ទះ និងសាលារៀនគឺ ៖ ជំនួសឲ្យការដុតសំរាម ( ស្លឹកឈើ កម្ទេចកម្ទីរុក្ខជាតិ ថង់ប្លាស្ទិច កម្ទេចកំណាត់…. ) យើងត្រូវយកសំរាមទាំងនោះទៅកប់ចោលវិញ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ