តើការចូលវស្សាមានប៉ុន្មានយ៉ាង ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ក្នុងវិន័យបិដកមហាវគ្គ៧ ត្រង់វសូត្រ នាយិក្ខកៈ បានសំដែងថាការចូលវស្សាមានពីរយ៉ាងទី១ហៅថាបុរិមិកាវស្សា ការចូលវស្សាមុនដំបូង ចាប់ពីថ្ងៃ ១រោចចែអាសាធ (បើឆ្នាំណា លើកខែអាសាធពីរដងនោះចូលវស្សានេះនៅថ្ងៃ១រោចខែទុតិយាសាធ) តទៅអស់មួយត្រីមាស (៣ខែ) ទើបចេញវស្សានៅថ្ងៃ ១៥កើត ខែអស្សុជ ។ ទី២ ហៅថា បច្ឆិមិកាវស្សាការចូលវស្សាលើកក្រោយ (គឺក្រោយនៃការចូលវស្សាលើកដំបូងចំនួន១ខែ) គិតចាប់ពីថ្ងៃ១រោច ខែស្រាពណ៍ តទៅដល់ថ្ងៃ ១៥កើត ខែកក្តិក ទើបត្រូវចេញវស្សា ។ ចូលវស្សាលើកក្រោយនេះព្រះពុទ្ធទ្រង់អនុញ្ញតដល់សាវ័កក្រែងមានកិច្ចរវល់ដោយប្រការណាមួយដែលពុំអាចចូលវស្សាទី១បាន ឲ្យចូលវស្សាទី២ណប៉ុន្តែទោះបីការចូលវស្សាទីក្តីះទី២ក្តី យើងមិនអាចអធិប្បាយ នៅទីនេះបានទេ ។ យើងនិយាយតែពិធីចូលព្រះវស្សាតែប៉ុណ្ណោះ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ