Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើការចតឬឈប់យានជំនិះត្រូវបានហាមឃាត់នៅក្នុងករណីណាខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ការចតឬឈប់យានជំនិះត្រូវបានហាមឃាត់ក្នុងករណីដូចតទៅ៖

  • នៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវដែលទុកបម្រុងឲ្យថ្មើជើងនិងក្នុងចន្លោះយ៉ាងតិច៥ម៉ែត្រពីមុខគំនូស ឆ្លងកាត់ទទឹងទ្រូងផ្លូវសម្រាប់អ្នកថ្មើជើងឬនៅលើគំនូសុំនេះ
  • លើកន្លែងបម្រុងទុកសម្រាប់ការឈប់ ឬចតនៃយានប្រភេទខ្លះ
  • នៅចន្លោះគែមផ្លូវ និងខ្សែបន្ទាត់បើសិនជានៅចន្លោះខ្សែគំនួសបង្ហូតនិងយានចតនេះតិចជាង៣មែត្រ ដែលមិនអាចឲ្យយានមួយផ្សេងទៀត បរបានដោយឥតឆ្លងកាត់ឬជាន់លើខ្សែគំនូសបង្ហូត
  • នៅជិតបង្គោលភ្លើងសញ្ញាចរាចរណ៍ឬនៅស្លាកសញ្ញាចរាចរណ៍ ដែលធ្វើឲ្យ​បានភ្នែកអ្នកប្រើប្រាស់ផ្លូវមិនអាចមើលឃើញសញ្ញាចរាចរណ៍ទាំងនេះបានទេ ។
  • នៅគ្រប់ទីកន្លែង ដែលយាននេះធ្វើឲ្យរាំងស្ទះដល់ច្រកចូលចត ឬការឈប់នៃយានដទៃទៀត
  • នៅលើស្ពាន លើផ្លូវក្រោមស្ពានលើផ្លូវក្នុងរូង លើផ្លូវចោតខ្លាំងលើផ្លូវប្រសព្វលើផ្លូវកាត់រថភ្លើង លើផ្លូវក្នុងរង្វង់មូល ឬផ្លូវកោងខ្លាំង ដែលមិនអាចមើលយានផ្សេងៗទៀតពីចម្ងាយបាន
  • នៅចន្លោះតិចជាង២០ម៉ែត្រពីមុខផ្លូវរថភ្លើងឆ្លងកាត់
  • នៅចន្លោះតិចជាង១០ម៉ែត្រពីមុខ និងពីខាងក្រោយទីតាំង បូមទឹករបស់យានពន្លត់អគ្គិភ័យនិងនៅមុខស្ថានីយ៍របស់យានពន្លត់អគ្គិភ័យ
  • នៅច្រកចេញចូល នៃអគារសាធារណៈ
  • ជាពីរជួរទន្ទឹមគ្នា
  • នៅមុខច្រកចេញ ចូលផ្ទះឯកជនលើកលែងតែយានរបស់ម្ចាស់ផ្ទះ
  • នៅលើគែមទ្រូងផ្លូវទ្រូង ម្ខាងបើនៅគែមម្ខាងទៀតដែលឈមមុខគ្នាជាកន្លែងទុកសម្រាប់ឲ្យយានជំនិះចត លើកលែងតែក្នុងករណីដែលអាចចតបានទាំងសងខាង
  • នៅកន្លែងដែលមាន សញ្ញាហាមឈប់ឬហាមចត
  • នៅលើទ្រូងផ្លូវថ្នល់លើសពី៧២ម៉ែត្រ
  • នៅចន្លោះតិចជាង ១០ម៉ែត្រពីមុខ និងពីក្រោយស្លាកសញ្ញាកន្លែងរបស់រថយន្ត​ក្រុងឈប់
  • នៅចន្លោះតិចជាងង១ម៉ែត្រពីមុខ ឬពីក្រោយរថយ្តដែលឈប់ឬចតបបន្តកន្ទុយគ្នា
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1