Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើការងារផ្តល់តម្លៃអ្វីខ្លះដល់មនុស្ស ? ចូររៀបរាប់ ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ការងារផ្តល់តម្លៃដល់មនុស្ស គឺ៖
ក. តម្លៃសេដ្ឋកិច្ច
– ផ្តល់នូវប្រាក់ចំណូល (ខ្លួនផ្ទាល់ គ្រួសារ និងជះឥទ្ធិពលដល់សង្គម)
– ជីវភាពធូរធារ កាត់បន្ថយភាពក្រីក្រក្នុងសង្គម
– ការងារផ្តល់បានជាទ្រព្យសម្បត្តិ សម្ភារៈបរិក្ខារ ឧបករណ៍ប្រើប្រាស់ក្នុងការបំពេញតម្រូវការរបស់មនុស្សក្នុងសង្គម ។
ខ. តម្លៃសីលធម៍ ឫសីលធម៍តម្លៃ 
– ការងារបានផ្តល់កិត្តិយស សេចក្តីថ្លៃថ្នូរ មានការកោតសរសើរពីអ្នកដទៃ និងមានការគោរពស្រឡាញ់រាប់អានច្រើន
– ការងាសុចរិត ត្រឹមត្រូវ និងយុត្តិធម៍ ជៀសវាងអំពើទុច្ចរិត
– ការងារដែលប្រកបដោយក្រមសីលធម៍ការងារ មានមនសីការការងារ
គ. សីលតម្លៃ
– មានសោភ័ណផ្ល ូវចិត្ត មានរបៀបរៀបរយល្អ មានសណ្តាប់ធ្នាប់ល្អ
– មានសោភ័ណគំនិតល្អ ចេះកំណត់ផែនការ អ្វីត្រូវធ្វើមុន អ្វីត្រូវធ្វើក្រោយ
– មានទេពកោសល្យ ធ្វើការដែលល្អ និងស្អាតជាងគេ ។
ឃ. តម្លៃបញ្ញា 
– ការងារធ្វើឲមានការច្នៃប្រឌិត ផលិតផលមានគុណភាព
– ការងារ ជាវិធី ឫមធ្យោបាយដោះស្រាយបញ្ហាក្នុងពេលធ្វើការងារ នាំឲមនុស្សមានបទពីសោធន៍
– មានស្នាដៃការងារ មានសមត្ថភាព និងបង្កើត​នូវបណិនរបស់ខ្លួនថែមទៀត
ង. តម្លៃអតិសេដ្ឋ
– មនុស្សធ្វើការងារ ចង់បានប្រយោជន៍ខ្ពស់សម្រាប់ខ្លួន
– មនុស្សចេះធ្វើការងារ ធ្វើឲមនុស្សញែកដាច់ចេញពីសត្វតិរច្ឆាន ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1