Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើកាបូនឌីអុកស៊ីតមានគុណសម្បត្តិ និងគុណវិបត្តិដូចម្តេចខ្លះ ?

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

កាបូនឌីអុកស៊ីតមានគុណសម្បត្តិ និងគុណវិបត្តិដូចជា ៖

  • គុណសម្បត្តិ ៖ កាបូនឌីអុកស៊ីតជាសារធាតុចាំបាច់បំផុតសម្រាប់រុក្ខជាតិព្រោះរុក្ខជាតិត្រូវការកាបូនឌីអុកស៊ីតផ្សំជា មួយទឹក រួមជាមួយពន្លឺព្រះអាទិត្យដើម្បីធ្វើរស្មីសំយោគ (ផលិតអាហារ ឬស្ករធម្មជាតិ) ។ ម៉្យាងទៀត ឧស្ម័នកាបូនិចជាឧស្ម័នផ្ទះកញ្ចក់ដ៏សំខាន់មួយដែលចាប់យកកម្តៅនៅក្នុងបរិយាកាស ។ បើគ្មានឧស្ម័នកាបូនិច និងឧស្ម័នផ្ទះកញ្ចក់ផ្សេងទៀតទេ  នោះផែនដីនឹងក្លាយជាភពត្រជាក់ ។
  • គុណវិបត្តិ ៖ កាបូនឌីអុកស៊ីតជាឧស្ម័នពុល ( បើយើងស្រូបយកឧស្ម័ននេះច្រើន នោះនឹងនាំឲ្យប៉ះពាល់ដល់សុខភាពដូចជា បង្កឲ្យមានជម្ងឺបេះដូង ជម្ងឺសួត …. ) ។ ម៉្យាងទៀតទោះបីជាឧស្ម័នកាបូនិចជាឧស្ម័នផ្ទះកញ្ចក់មួយដ៏សំខាន់ដែលជួយឲ្យផែនដីមានកម្តៅល្មមក៏ដោយ​ ប៉ុន្តែនៅក្នុងសតវត្សចុងក្រោយនេះសកម្មភាពមនុស្សក្នុងបម្រើបម្រាស់ឥន្ធនៈផូស៊ីលបានធ្វើឲ្យបរិមាណឧស្ម័នកាបូនិចក្នុងបរិយាកាសកើតឡើងដែលជាមូលហេតុនៃកំណើនកម្តៅនៅក្នុងបរិយាកាសផែនដី ។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1