Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើករណីកិច្ចជាអ្វី ? សិទ្ធិនិងករណីកិច្ចមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ? ចូរលើកឧទាហរណ៍ពីទំនាក់ទំនងរវាងសិទ្ធិនិងករណីកិច្ច ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

– ករណីកិច្ច                                                                                                                                                           ​​  ជាលក្ខណៈដែលតម្រូវមកលើកំណត់ចិត្តដោយសេរីរបស់មនុស្ស ។ គេអាចនិយាយម៉្យាងទៀតថា ករណីយកិច្ច ជាភាកិច្ច ឫការងារដែលត្រូវធ្វើ ។
– សិទ្ធិ ៖ ជាអំណាចដែលមនុស្សទទួលបានពីធម្មជាតិ និងអ្វីៗដែលមនុស្សត្រូវតែមានជាចាំបាច់សម្រាប់រស់នៅឲបានសមរម្យ និងមានសេច្តីថ្លៃថ្នូជាមនុស្ស ។

ទំនាក់ទំនងរវាងសិទ្ធិនិង ករណីយកិច្ច ៖​​
 សិទ្ធិ និងករណីយកិច្ច ជាទិដ្ឋភាពពីរដែលបំពេញគ្នាឲគ្នា និងធ្វើជាមូលដ្ឋានឲគ្នាទៅវិញទៅមក ។
 ករណីយកិច្ចដែលបំពេញឲអ្នកដ៏ទៃជាចម្លើយតបនិងសិទ្ធិរបស់អ្នកដ៏ទៃ ហើយករណីកិច្ចដែលអ្នកដ៏ទៃបំពេញឲបានជាចម្លើយតបនិងសិទ្ធិរ​បស់យើង ។
 សិទ្ធិ និងករណីយកិច្ច ត្រូវមានទំនាក់ទំនងជាមួយគ្នា ហើយដើរទន្ទឹមគ្នាជានិច្ចមិនអាចនៅដាច់ពីគ្នាបានទេព្រោះថា កាលណាយើងមានករណីកិច្ចចាំបាច់ត្រូវតែមានសិទ្ធិមួយសមស្របដូចនេះ ៖
១. បើមានតែសិទ្ធខ្វាស់ករណីយកិច្ច គឺអនាធិបតេយ្យ ។
២. បើមានតែករណីកិច្ចខ្វះសិទ្ធិ គឺជារបបផ្តាច់ការ ។
៣.​ បើគេមានទាំងសិទ្ធិ មានទាំងករណីកិច្ច គឺជាប្រជាធិប​តេយ្យ ។
ឧទាហរណ៍
– សិស្សមានសិទ្ធសំណូមពរ ​ឫស្នើរឲមានគ្រូពន្យល់ចំណុចណាមួយនៃមេរៀនដែលមិនទាន់យល់ឲគ្រូពន្យល់ម្តងទៀត ឯគ្រូមានករណីកិច្ចពន្យល់សិស្សឲយល់តាមសំណើរបស់សិស្ស
(នេះជាករណីកិច្ចរបស់គ្រូឆ្លើយតបននិងសិទ្ធរបស់កូនសិស្ស)
– គ្រូមានសិទ្ធិដាក់លំហាត់ ​ឫបញ្ហាឲសិស្សបំពេញករណីកិច្ចការអ្វីមួយ ។ សិស្សឆ្លើយសំណួរបស់គ្រូដើម្បីបំពេញករណីកិច្ចជូនគ្រូ (ករណីយកិច្ចដែលសិស្សបំពេញឲគ្រូ គឺជាចម្លើយតបនិងសិទ្ធរបស់គ្រូ) ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1