Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើកម្រិត pH របស់ដីជាអ្វី?

គ្រូបង្រៀន
ភូមិវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភូមិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

កម្រិតpHរបស់ដីគឺជាកម្រិតអាស៊ីតរបស់ដី ដែលមានឥទ្ធិពលទៅលើដំណាំ និងសារពាង្គកាយមានជីវិតផ្សេងៗទៀតនៅក្នុងដី។ ដីភាគច្រើនមានកម្រិត pH​ ក្នុងចន្លោះពី ៤ ទៅ ៨។ រុក្ខជាតិមានឥទ្ធិពលលើអន្តរកម្មរវាងសារធាតុចិញ្ចឹមនានា ដែលអាស្រ័យទៅនិងកម្រិតនៃ Ph ។ ឧទាហណ៏៖ កម្រិត pH ទាបនាំឲ្យេជីជូរ (កម្រិតអាស៊ីតច្រើន) នាំឲ្យសមាសធាតុដែករលាយប៉ុន្តែសមាសធាតុផូស្វ័រ ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់របស់ដំណាំមិនសូវរលាយ។ ដូចនេះរុក្ខជាតិមិនសូវលូតលាស់ដោយខ្វះជាតិផូស្វ័រ។

កម្រិត pH ក្នុងកម្រិតន្លោះពី 6,5 ទៅ 7,5 គឺសមស្រមដល់ការលូតលាស់ល្អរបស់រុក្ខជាតិ​ ព្រោះនៅចន្លោះនេះ សារធាតុចិញ្ចឹមចាំបាច់ភាគច្រើនអាចឲ្យដំណាំស្រូបយកបាន។

*ចំណាំ ករណីជីជូរជាដីខ្វះជាតិប៉ូតាស្យ៉ូម និងផូស្វ័រ ដែលនាំឲ្យដំណាំផ្ដល់ទិន្នផលាទាប។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1