Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើកប៉ាល់ពោង យន្តហោះសមុទ្រ កាណូតលឿនជាអ្វី ?

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

កប៉ាល់ពោង មានទម្រង់ដូចគ្នានឹងពោងសង្រ្គោះដែរប៉ុន្តែវាមាន ទំហំធំជាង មានបាតជាជ័រកៅស៊ូបំពេញដោយខ្យល់អាចបើកបរទាំងក្នុងទឹក និងលើគោក ។ នៅឆ្នាំ ១៩៥៤ លោកគ្រីស្តូហ្វី ខុកឃឺរែល បានរកឃើញកប៉ាល់ពោងនេះ ដែលមានចំណុះមនុស្ស៥០នាក់ ។ យន្តហោះសមុទ្រ ជាប្រភេទយន្តហោះចុះលើដី ដែលគេកែច្នៃឱ្យមកចុះចតក្នុងទឹក ។ ប៉ុន្តែក្រោយពីការកែច្នៃរួចហើយ វាមិនអាចចុះចតលើដីវិញបានទេ ។ បច្ចុប្បន្នយន្តហោះប្រភេទនេះ គេមិននិយមប្រើទេ ។ គេឃើញមានប្រើតែពួកអភិរក្សសត្វមនុស្សតែប៉ុណ្ណោះ ។ កាណូតលឿន ពេលវាធ្វើចលនាកាន់តែលឿនក្នុងកម្រិតមួយ តួខ្លួនអោយចេញផុតពីទឹក ហើយក្នុងពេលនោះមានល្បឿនខ្ពស់បំផុត ។ នាវាប្រភេទខាងលើរកឃើញដោយវិស្វករអ៊ីរីកូ ហ្វូឡានីនី ជនជាតិអ៊ីតាលីនៅឆ្នាំ ១៩០៣ ។ គេបានយកនាវានេះមកប្រើប្រាស់ក្នុងពេលក្រោយមកទៀត ។ បច្ចុប្បន្នកាណូតលឿន កំពង់ពេញនិយមពីសំណាក់អ្នកដំណើរគ្រប់មជ្ឈដ្ឋាន ព្រោះវាលឿនជាងកប៉ាល់ធម្មតា និងមានថ្ងៃឈ្នួលថោជាងយន្តហោះ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1