Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើកត្តាអ្វីខ្លះបានជាបារាំងធ្វើកំណែទម្រង់សង្គមខ្មែរ១៨៧៧? កំណែទម្រង់មានទិសដៅដូចម្ដេច?

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ប្រវត្តិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧-12,៨,៩,១០,១១,១២

បារាំងធ្វើកំណែទម្រង់សង្គមខ្មែរ ១៨៧៧ ដោយសារកត្តាសំខាន់ពីរ៖

  • កត្តាសេដ្ឋកិច្ចពាណិជ្ជកម្ម អស់រយៈពេល១៤ឆ្នាំមកហើយ ពាណិជ្ជកម្មបារាំងពុំអាចពង្រីកសកម្មភាពរកសីនៅក្នុងប្រទេសកម្ពុជា បានឡើយដោយសារប្រជាជនកម្ពុជារស់នៅតាមបែបប្រពៃណីសក្ដិភូមិ មិនចាប់អារម្មណ៍នឹងប្រព័ន្ធទីផ្សារ។
  • កត្តានយោបាយ នៅលើកត្តានយោបាយបារាំងរំពឹងថាអាច ពង្រីងអំណាចគ្រប់គ្រងរបស់ខ្លួននៅក្នុង​​​ឥណ្ឌូចិនត្រូវមានប្រព័ន្ធឯកភាពបែបបារាំងទាំងនៅក្នុងតំបន់និងទាំងក្នុងរចនាសម្ព័ន្ធសង្គម។

នៅក្នុងកំណែទម្រង់នេះបារាំងមានទិសដៅចង់កែប្រែសង្គមប្រពៃណី ទំនៀមទម្លាប់សក្ដិភូមិខ្មែរឪ្យទៅជាសង្គមមូលធននិយម ដែលជាប្រព័ន្ធ ទីផ្សារសេរីដូចជាសង្គមបារាំងដែរ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1