Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើកត្តាអ្វីខ្លះធ្វើឲ្យ ប្រួតេអ៊ីនបាត់បង់គុណភាព? ចូរបញ្ជាក់ ។

គ្រូបង្រៀន
ជីវវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

កត្តាដែលធ្វើឲ្យប្រូតេអ៊ីន បាត់បង់គុណភាពមានៈ

  • អាស៊ីត ឬបាសខ្លាំងៈ ធ្វើឲ្យកើតឬបាត់បង់អ៊ីយ៉ុងអាស៊ីតអាមីនេក្នុងច្រវាក់ប៉ូលីប៉ិបទីត និងធ្វើឲ្យសម្ព័ន្ធអ៊ីដ្រូសែនត្រូវបង្អាក់  ។
  • អង្គធាតុរំលាយៈ បង្អាក់ការជ្រាបចួលរបស់ទឹក
  • សាប៊ូៈ បង្អាក់ភាពបត់បែនរបស់ប្រូតេអ៊ីន ហើយធ្វើឲ្យរលាច្រវ៉ាក់ប៉ិបទីត
  • អ៊ុយរេៈ បង្អាក់សម្ព័ន្ធអ៊ីដ្រូសែន និងការជ្រាបចូលនៃទឹក
  • កំហាប់អំបិលៈ ធ្វើឲ្យប្រូតេអ៊ីន សរសៃកើនឡើងភាពរលាយក្នុងទឹក​ ។
  • លោហៈធាតុធ្ងន់ៈ ផ្តាច់សម្ព័ន្ធអ៊ីយ៉ុងរវាងបន្ទុកអគ្គិសនីអវិជ្ជមាន និងបន្ទុកអគ្កិសនី វិជ្ជមាន និងអាចធ្វើឲ្យទម្រង់និងតួនាទីរបស់ប្រូតេអ៊ីន ។
  • បម្រែបម្រួលសីតុណ្ហភាពៈ កាលណាសីតុណ្ហភាពកាន់តែខ្ពស់ សកម្មភាពរបស់ប្រូតេអ៊ីនកាន់តែកើនឡើង ។ បើសីតុណ្ហភាពថយចុះសម្ព័ន្ធអ៊ីដ្រូសែនក្នុងម៉ូលេគុលត្រូវបង្អាក់ ។
  • ចលនាមេកានិចៈ ការកូរឬកិន បង្អាក់កម្លាំង ដែលបង្កើនទម្រង់ប្រូតេអ៊ីន ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1