តើកត្តាអ្វីខ្លះដែលធ្វើឲ្យសម័យអង្គររុងរឿង ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

សម័យអង្គរជាសម័យមួយដែលចាប់ផ្តើមនៅពីសតវត្សទី៩ ដល់ សតវត្សទី១៣ ហើយជាសម័យកាលមួយដែលមានការរីកចម្រើនលូតលាស់ជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ជាពិសេសក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ។
កត្តាដែលធ្វើឲ្យសម័យអង្គរមានការរីកចម្រើនរុងរឿងមានដូចតទៅ៖
- ព្រះរាជាព្រះអង្គដឹកនាំនិងបញ្ជាផ្ទាល់
- មានការសាមគ្គីភាពឯកភាពរវាងអ្នកដឹកនាំនិងអ្នកត្រូវបានគេដឹកនាំនិងមានឧត្តមគតិជាតិ
- មានប្រជាធុបតេយ្យក្នុងការដឹកនាំ និងគ្រប់គ្រង
- មានទំនុកចិត្តលើអ្នកដឹកនាំ
- មានគំនិតច្នៃប្រឌិតមានការសាកល្បងដកពិសោធន៍
- គោរពលទ្ធិទេវរាជ ពុទ្ធរាជ
- ដីមានជីជាតិ
- សម្បូរធនធានធម្មជាតិ
- ផ្លូវគមនាគមន៍ ជើងទឹក បង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម
- ប្រទេសខ្មែរជាមហាអំណាចមានទឹកដីលាតសន្ធឹងគ្រប់ដណ្តប់មួយភាគធំនៃភូមិភាគអាស៊ីអាគ្នេយ៍
- អាណាចក្រខ្មែរមានអំណាច និងឥទ្ធិពលជាប្រទេសចក្រភពមួយមានប្រទេសមួយចំនួននាំសួយសារអាករមកថ្វាយព្រះចៅក្រុងកម្ពុជា។ ដូចនេះកត្តាមនុស្សពលកម្មមនុស្ស ភូមិសាស្រ្ត និងប្រវត្តិសាស្រ្ត បានធ្វើឲ្យសម័យអង្គរមានការរីកចម្រើនរុងរឿង
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ