តើកត្តាអ្វីខ្លះដែលធ្វើឱ្យអរិយធម៌ខ្មែរនាសម័យអង្គរមានការរីកចម្រើនរុងរឿងនោះ?
គ្រូបង្រៀន
Khmer
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

កត្តាដែលធ្វើឱ្យអរិយធម៌ខ្មែរនាសម័យអង្គររីកចំរើនគឺ
ក.កត្តាមនុស្ស
- អ្នកដឹកនាំគេក៏ដូចជាអ្នកដែលត្រូវគេដឹកនាំមានសាមគ្គីភាព ឯកភាពលើទស្សនៈតែមួយគឺជាតិនិយម
- មានប្រជាធិបតេយ្យក្នុងការដឹកនាំគ្រប់គ្រង
- មានគំនិតច្ងៃប្រឌិតខ្ពស់
- មានជំនឿជាក់លើអ្នកដឹកនាំ “គោរពលទ្ធិទេវរាជឬលទ្ធិពុទ្ធរាជ”
ឧ.ព្រះបាទជ័យវរ្ម័នទី២ ចាក់គ្រឹះនយោបាយ សាសនាធ្វើឱ្យស្តេចក្រោយៗមកទៀតបន្តការដឹកនាំទៅរកការរីចំរើន កសាងសេដ្ឋកិច្ចផ្អែកលើនយោបាយទឹក។
ខ.កត្តាភូមិសាស្ត្រ
- ដីមានជីជាតិល្អ សំបូរទៅដោយសម្បត្តិធម្មជាតិទាំងលើដី ក្នុងដី ក្នុងទឹក
- មានអាកាសធាតុអំណោយផលល្អ (តំបន់ត្រូពិច ក្តៅហើយសើម)
គ.កត្តាប្រវត្តិសាស្ត្រ
- មិនទានមានសំពាធ ធ្ងន់ធ្ងរពីក្រៅ(គ្មានការជ្រៀតជ្រែក)
- ជាចក្រភពមួយល្បីល្បាញ
ឃ.កត្តាប្រពៃណីទំនៀមទំលាប់ល្អ
- ជនជាតិខ្មែរមានគំនិតស្មារតី តស៊ូ ព្យាយាម ឧស្សាហ៍…
- មានគំនិតច្នៃប្រឌិតខ្ពស់បំផុត
ដូចនេះ សម័យអង្គររុងរឿងនិងរីកចំរើនដោយសារកត្តាមនុស្សជាចំបងព្រោះមនុស្សខ្មែរសម័យនោះជាមនុស្សខ្លាំង ពូកែ មានសមត្ថភាពប្រកបដោយវិចារណញ្ញាណ ឈ្លាសវៃ ប៉ិនប្រសប់ និងចេះសាមគ្គីគ្នាទៅលើអ្នកដឹកនាំ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ