តើកត្តាធម្មជាតិនៃសំណឹកដីមានអ្វីខ្លះ ? ចូររៀបរាប់ ។
គ្រូបង្រៀន
ភូមិវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
កត្តាធម្មជាតិនៃសំណឹកដីមាន ៖
- ទឹកភ្លៀង ដែលហូរប្រសាចលើផ្ទៃដី បង្កើនបានជាខ្សែទឹកតូចៗ ហូរតាមចំណោត ទម្រង់ទៅកាន់ទីទំនាប ដោយបានច្រោះយកចុណ្ណភាគដីទៅជាមួយផង ។
- ទឹកច្រោះ ឬស្ទឹង ជាភ្នាក់ងារសំណឹកសំខាន់មួយទៀតដោយបានរចនាភ្នេននិងច្រាំងទន្លេ បង្កើតបានជាត្រើយលយ ត្រើយឆក និងកោះរកេតតាមពោះទន្លេ ។
- ទឹកសមុទ្រ កឺជាកត្តាបំផ្លាយដីមួយយ៉ាងខ្លាំងក្លាណាស់ដែរ ។ សកម្មភាពទឹករលកគួបផ្សំនឹងជំនោរសមុទ្រ ធ្វើឪ្យឆ្នេរល្បាក់សឹករេរឹល ។
- ទឹកកក កឺជាភ្នាក់ងារសំណឹកដ៏សំខាន់មួយដែរ ។ ទឹកកកនៅលើទ្វីបបង្កើតវបានជ្រលងធំៗដែលផ្ដាច់សិលា រហូតដល់ រយៈកម្ពស់ទាបជាងនីវ៉ូសទឹកសមុទ្រទៅទៀត ដោយបង្កើតបានជាជ្រងធំៗដែលមានមុខកាត់រាងអក្សរ U ។
- ខ្យល់បក់ ក៏ជាភ្នាក់ងារសំណឹកមួយសកម្មណាស់ដែរ ពិសេសនៅតំបន់ដែលគ្មានគម្របរុក្ខជាតិ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ