តើកត្តាកាលានុវត្តភាព និងកត្តាការគំរាមកំហែងមានអ្វីខ្លះ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
កត្តាកាលានុវត្តភាពៈ
- មានធនធានសម្បូរហូរហៀរ សម្បូរជីវចម្រុះ មានធនធានដែលអាចកើតឡើងវិញ
- ជាវិស័យដែលជាទីពឹងអាស្រ័យយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់ជនបទ
- ការកើនឡើងនៃការនាំចេញ តាមរយៈការលើកម្ពសយុទ្ធសាស្រ្តទីផ្សារគុណភាពផលិតផល និងការបង្កើននូវតម្លៃបន្ថែម
- មានការលើកទឹកចិត្តការនាំចេញ តាមរយៈការកាត់បន្ថែមថ្លៃដើមនិងបន្ថយបន្ទុកពន្ធដារ
- មានការអភិវឌ្ឍន៍ការនេសាទសមុទ្រ
- មានការលូតលាស់នៃវារីវប្បកម្ម និងការនេសាទតាមវាលស្រែ
- មានការធ្វើអោយប្រសើរឡើងនូវការច្នៃប្រឌិតត្រីដែលមានតម្លៃ និងជីវជាតិខ្ពស់ដើម្បីបង្កើនសន្តិសុខស្បៀង
- ការគ្រប់គ្រងធនធានជលផល ត្រូវបានធ្វើអោយប្រសើររឡើងតាមរយៈការលើកទឹកចិត្តអោយមានការសម្រេចចិត្តពីប្រជាជនដែលពឹងផ្អែកលើវិស័យជលផល
កត្តាការគំរាមកំហែង
- បាត់បង់ទៅជម្រកកន្លែងពូជពងកូន និងការថយចុះនៃមេពូជធម្មជាតិ
- ការប្រែប្រួលអាកាសធាតុ នាំអោយមានការប្រែប្រួលកម្រិតកម្ពស់ទឹក អត្រាលំហូរនិងកម្រិតទឹកជំនន់
- ការបំផ្លាញបរិស្ថាន បណ្តាលមកពីការពុលនិងការកើនឡើងនៃកំណតករដោយសារការរុករករ៉ែដោយខុសច្បាប់
- ការសសាងសង់ទំនប់ ការរានយកដីនិងការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់
- ការកើនឡើងនូវសម្ពាធទៅលើធនធាន ដោយសារកត្តាសេដ្ឋកិច្ចនិងកំណើនប្រជាជន
- ការកើនឡើងនូវការប្រកួតប្រជែងពាណិជ្ជកម្មអន្តរជាតិ
- ការត្រួតពិនិត្យនេសាទខុសច្បាប់នៅមានកម្រិត និងការបំផ្លាញនៃតែមាន ដែលជាហេតុនាំអោយកើតមានទំនាស់
- កើតមានជម្ងឺ ជាពិសេសក្នុងផ្នែកវារីវប្បកម្ម
- បាតបង់ដែននេសាទ ដោយសារការគ្រប់គ្រងដីធ្លីមានភាពទន់ខ្សោយ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ