Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តាមទ្រឹស្រ្តីព្រះពុទ្ធ មនុស្សមួយចំនួនតែងជួបនូវ សេចក្តីសុខ និងទុក្ខចៀសមិនផុត ។តើសេចក្តី សុខនិងទុក្ខ ទាំង៥យ៉ាងក្នុងសាសនាព្រះពុទ្ធនោះមានអ្វីខ្លះ ? ចូរបង្ហាញ ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

តាមទ្រឹស្តីព្រះពុទ្ធ ដើម្បីរស់នៅអោយមានសេចក្តីសុខចំរើន និងសន្តិភាពជានិរន្តរ៍ មនុស្សគ្រប់រូបត្រុវប្រកាន់ខ្ជាប់នូវក្រម១០ ប្រការ ។ ក្រមទាំង១០នោះមាន៖

១. ទានៈ ចេះធ្វើអំណោយ ( គឺចេះចែកគ្នារស់ )

២. សីលៈ ចេះធ្វើអោយ វាចាចិត្តអោយសុចរិត ទៀងត្រង់ យុត្តិធម៌ និងចៀសវាងការធ្វើអំពើអាក្រក់គ្រប់យ៉ាង ( គឹមិនធ្វើអំពើអាក្រក់ )

៣. ចាគៈ ចេះលះបង់សេចក្តីកំនាញ់ ហើយបរិច្ចាគទ្រព្យសម្បត្តិកសាងប្រយោជន៍សង្គម ក៏ដូចជាប្រយោជន៍សារធារណៈគឹមិនអាត្មានិយម

៤. អាជ្ជវៈ មានចិត្តត្រង់​ប្រកាន់សច្ចធម៌ ( គឹនិយាយបែបណាធ្វើបែបនោះ )

៥. មទ្ទវៈ ចេះបន្ទន់ឥរិយាថ និងចិត្តគំនិត (គឺចេះប្រើសំដីពីរោះ ផ្អែ​មល្ហែម )

៦. តបៈ ចេះព្យាយាមកំចាត់ចោលនូវសេចក្តីអាក្រក់ចចេញពីខ្លួន ( ទាំងកាយវាតចាចិត្ត ) ហើយតាំងខ្លួនអោយនៅក្នុងអំពើល្អជានិច្ច ( គឺរាំងស្កាត់សេចក្តីអាក្រក់ )

៧. អក្កោធនៈ មិនសំដែងអាការៈច្រងេងច្រងាងទទឹងទាស់ ( គឹមិនធ្វើអោយគេខឹង )

៨. វិហឹងសៈ មិនសងសឹក មិនប្រព្រឹត្ត មិនបៀតបៀនអ្នកដទៃ ហ៊ានទទួលរឺឆាប់មើលឃើញទោសកំហុសខ្លួន មិនចាប់កំហុសអ្នកដទៃខុសបែបបទ

៩. ខន្តីៈ ចេះអត់ធ្មត់រឺ អត់ធន់

១០. អវិរោធនៈ មិនធ្វើអ្វីអោយខុសពីគន្លងច្បាប់ ( គឺគោរពតាមច្បាប់ជានិច្ច ) ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1