Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តាមទស្សនៈអប់រំចិត្តមួយឃ្លាបានចែងថា “អត្តទត្ថភាពនៃបុគ្គលជាដើមហេតុនៃសេចក្តីទុករបស់អ្នកដ៏ទៃ” ចូរពន្យល់។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

តាមទស្សនៈអប់រំចិត្តមួយឃ្លាបានចែងថា “អត្តទត្ថភាពនៃបុគ្គលជាដើមហេតុនៃសេចក្តីទុករបស់អ្នកដ៏ទៃ” ចូរពន្យល់។

សេចក្តីអធិប្បាយ

នៅក្នុងសង្គមមនុស្សបច្ចុប្បន្នសំបូរទៅដោយមនុស្សគ្រប់ ជំពូក ដែលតាមធម្មតាពួកគេតែងប្រើគ្រប់មធ្យោបាយដើម្បីទាញ យកផលប្រយោជន៍ ផ្ទាល់ ខ្លួន។ ដោយសារការលោភលន់ឈ្លក់វង្វេង នឹងផលប្រយោជន៍ខ្លាំងអាចបណ្តាលឲ្យបុគ្គលមួយចំនួនភ្លេចគិតពី កិត្តិយស គិតតែបោជន៍ផ្ទាល់ខ្លួន ។
ទន្ទឹមនឹងនេះ ទើបបណ្ដាលឲ្យ មានទស្សនៈអប់រំចិត្តមួយឃ្លាបានចែងថា “អត្តទត្ថភាពនៃបុគ្គល ជាដើម ហេតុនៃសេចក្តីទុករបស់អ្នកដ៏ទៃ” ។

តើទស្សនៈរបស់ប្រធានខាងលើបានបង្កប់នូវអត្ថន័យ​ អប់រំដូចម្ដេចខ្លះ ដល់ មនុស្សទូទៅ?

ដើម្បីជាជំនួយដល់ការបកស្រាយប្រធានខាងលើឲ្យកាន់តែ ក្បោះក្បាយ និងស៊ីជំរៅថែមទៀតយើង គប្បីយល់ជាមុននូវអត្តន័យ របស់ពាក្យគន្លឹះ ។ ពាក្យ “អត្តទត្ថភាព” មានន័យថាភាពដែល គិតតែ ពីប្រយោជន៍ ផ្ទាល់ខ្លួន ។ ចំនែកឯ ពាក្យ សេចក្តីទុខ” សំដៅដល់ការ ជួបនូវផលវិបាកផ្សេងៗ ។ តាមន័យប្រធានខាងលើចង់បញ្ជាក់ថា បុគ្គលដែលគិតតែពីផលប្រយោជន៍ ជួនកាលអាចបង្កជាទុកលំបាក ផ្សេងៗដល់អ្នកដ៏ទៃ។ ជាការពិតណាស់នៅ ក្នុងសង្គម ទោះបីទ្រឹស្ដី ព្រះពុទ្ធសាសនា បានចែងថា ធ្វើល្អបានល្អ ធ្វើអាក្រក់បាន អាក្រក់ក៏នូវតែមានជនខិលខូចមួយចំនួនតូចមិនញញើត ហើយបង្កើត ឧបាយកលផ្សេងៗ ក្នុងគោលបំណងទាញយកផលប្រយោជន៍ អ្វីមួយ ដោយមិន គិតពីទុក្ខលំបាក អ្នកដ៏ទៃ។ ជាក់ស្តែងនូវ វាត្រី ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១០ ដែលជា ថ្ងៃទី ៣ នៃពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅលើស្ពានពេជ្រ ដោយសារមានមនុស្សម្នារ កកកុញណែនណាន់តាន់តាប់ បណ្តាលឲ្យជនខិលខូចមួយចំនួនតូច ឆ្លៀតឱកាសទាញយក ផលចំណេញដោយ បង្កឲ្យមានភាពចលាចល ហើយពួកគេចាប់ផ្តើម ប្រព្រឹត្តនូវអំពើអាក្រក់ផ្សេងៗ ដូចជា កេញ ចំនេញលើនារីភេទ រឺ លួចឆក់នូវទ្រព្យ សម្បត្តិផ្សេងៗ ពីជនរងគ្រោះ ។ ប៉ុន្តែ ពួកគេភ្លេចគិតថា សភាពដែល កើតឡើង ហើយនឹងអាចបង្កការ គ្រោះថ្នាក់ សម្រាប់រូបគេវិញ ។ ម្យ៉ាងវិញទៀតក្នុងចំនោម ពពួកចោរ លួចប្លន់ ក៏បានបំផ្លាញ នូវសេចក្តីសុខរបស់ មនុស្សទូទៅ ដោយសារ តែ ទង្វើ លោភលន់ខ្វះការពិចារណា ខ្វះឧត្តមគតិ ខ្វះភាពថ្លៃថ្នូរ នៅក្នុងសង្គម ។ លើសពីនេះទៅទៀត បើយើងក្រលេកមើលទៅ មើលស្នាដៃ អក្សសិល្ប៍ រឿង ថៅកែចិត្តចោរ ក៏បានបង្ហាញអំពើគំនិត អាក្រក់របស់ ពូហំ ដែលមានចិត្ត លោភលន់ ចង់បានប្រាក់ ១០០០០៛ ពីចៅែក ដោយមិនគិតអំពី សុខទុក្ខរបស់ អ្នកដ៏ទៃ ដោយសុខចិត្តបើក ឡានបុក ឡានរបស់ ចៅកែ ហុង លី បណ្តាលឲ្យ មានមនុស្ស ស្លាប់ បីនាក់ និង របួសពីរ បី នាក់ទៀត លើសពីនេះ លោកចៅកែ របស់ពូ ហំ កំរឹតតែអគតិថែមទៀត ដោយសារគាត់គឺជា អ្នកចេញ បញ្ហា គឺជា មេខ្លោងធំ នៅក្នុងរឿងឃាតកម្មនេះ ។

សរុបសេចក្តីមក យើងអាចនិយាយបានថា បុគ្គលដែលគិត តែពីប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វាយខ្វល់ អំពីទង្វើអាក្រក់របស់ខ្លួន រមែងបង្ករជាទុក្ខទោសស្រាល រឺ ធ្ងន់ ហើយជួនកាលអាចបណ្តាល ឲ្យ អ្នកដ៏ទៃបាត់បង់ ជីវិត ថែមទៀត ។ ជាទីបញ្ចប់យើងសង្កេតឃើញថា ប្រធានខាងលើមានអត្ថន័យ យ៉ាងជ្រាលជ្រៅក្នុងរអប់រំមនុស្សឲ្យមានចិត្តទូលំទូលាយចេះ ស្គាល់អំពីសុខទុក្ខ របស់ មនុស្ស ដែលនៅជុំវិញខ្លួនយើង ។ ដូច្នេះ ក្នុងនាមយើងជាពុទ្ធិសាសនិជន គប្បី សម្របកាយវាចារចិត្ត ឲ្យបានល្អ មុននឹងធ្វើអ្វីមួយត្រូវពិចារណា ស្វែងរកហេតុផលឲ្យបានល្អប្រសើរ ដើម្បីចៀសឲ្យផុត ពីការបង្កនូវទុក្ខទោសដល់អ្នកដ៏ទៃ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1