Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ដំណើរយាងចូលព្រៃរបស់ព្រះវេស្សន្តរ និងព្រះរាម គឺជាដំណោះស្រាយមួយប្រសើរបំផុត ។ ចូរពន្យល់ ។

2 សិស្ស បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ដំណើរយាងចូលព្រៃរបស់ព្រះវេស្សន្តរ និងព្រះរាម គឺជាដំណោះស្រាយមួយប្រសើរបំផុត ។ ចូរពន្យល់ ។

សេចក្តីអធិប្បាយ

នៅលើលោកយើងនេះមិនថាអ្នកមាន ឬអ្នកក្រអ្នកតូច ឬអ្នកធំឡើយឲ្យតែមាន ជីវិត គឺមានបញ្ហា។ ប៉ុន្តែសម្រាប់មនុស្សយើងមានវិចារណញ្ញាណមនុស្សពីចារណារកហេតុផលបានផ្តិល្អន់ត្រឹមត្រូវគេរមែងតែងតែមានយុទ្ធវិធី ល្បិចកិច កល តិចនិចបញ្ញាជាមធ្យោបាយសម្រាប់ បញ្ហា ផ្សេងៗ ដែលមាន នៅក្នុងជីវិត។ យ៉ាងណាមិញនៅក្នុងរឿងរាមកេរ្តិ៍និងព្រះវេស្សន្តរជាតកក៏មានបញ្ហាចោទធ្ងន់ធ្ងរ​ ដែលទាក់ទងទៅនឹងបញ្ហាដំណើរជីវិតរបស់ព្រះអង្គដែរ​ ហើយទ្រង់បានដោះស្រាយបញ្ហានោះដោយសន្តិវិធី​ តាមរយៈការយាងចូលព្រៃបួសជាតាបសឬតសី។

តើការយាងចូលព្រៃរបស់តួអង្គព្រះវេស្សន្តរ​ និងតួអង្គព្រះរាមធ្វើឲ្យមានដំណោះស្រាយល្អអ្វីខ្លះ?

ការយាងចូលព្រៃរបស់បព្រហវេស្សន្តរគឺជាការយាងចាកចេញពីនគរស្រីពិរាស្រ្តចាកចោលមាតាបិតាទៅផ្សងព្រេងរស់នៅក្នុងព្រៃភ្នំក្រំថ្ម។​ ដូចនេះការយាងរបស់ព្រះវេស្សន្តរចាកចេញចោលព្រះមាតាបិតា​ ចាកចោលព្រះនគរទៅផ្សងព្រេងរស់នៅក្នុងព្រៃ វាជាដំណោះស្រាយមួយយ៉ាងល្អប្រសើរ​ ដែលបញ្ចៀសបាននូវទំនាស់វិបត្តិទាំងឡាយដែលកំពុងឆាបឆួល​។ ​ការយាងចេញនេះអាចបំបាត់អំពើហឹង្សា​ សង្គ្រាម​ ការបង្ហូរឈាម​ ព្រោះព្រះវេស្សន្តរព្រមបំពេញ​តាមទឹកចិត្តអ្នកស្រីពិរាស្ត្រ ដែលកំពុងត្រូវភ្លើងទោសៈ​ មោហៈគ្របសង្កត់ខ្លាំង។​ ប្រសិនបើ​ ព្រះអង្គប្រឆាំងដោយប្រើអំណាច​យោធាទៅលើពូកនោះ​ ក៏បានឈ្នះសម្រេច​ តែយើងដឹងហើយថា​ ព្រះអង្គជាពោធិសត្វប្រាថ្នាធ្វើទានចង់ឲ្យប្រជារាស្ត្របានសុខសប្បាយគ្មានការបែក​បាក់ព្រាត់ប្រាសគ្នាឡើយ។​ ការយាងទៅនៅក្នុងព្រៃ​ក៏ជាឱកាសបំពេញបារមីមួយទៀតគឺនេក្ខម្មបារមី​ ដែលជាគោលដៅរបស់ពោធិសត្វ។​ ព្រះវេស្សន្ដរទ្រង់ថ្លែងបញ្ជាក់ថា​“ទូលព្រះបង្គំជាខ្ញុំ​ ទោះបីជាចេញទៅរងទុក្ខក្នុងព្រៃ​ ដែលច្របូកច្របល់ដោយម្រឹគសាហាវ​ ក៏ឈ្មោះថាបានធ្វើបុណ្យជាគ្រឿងនាំមកនូវសេចក្តីសុខក្នុងអនាគតដែរ”​។​ ចំណែកប្រវេសលឺគ្រប់គ្រង ត្រូវបានថែរក្សា និងមានលក្ខណៈប្រជាធិបតេយ្យ គឺយក​មតិប្រជារាស្រ្តជាធំដូចជាព្រះបាទស្រីសញ្ជ័យមានព្រះទ័យស្ម័គ្រព្រមតាមការបំបរបង់របស់អ្នកនគរស្រីពិរាស្ត្រ។​ ឧទាហរណ៍ យើង​បណ្តេញព្រះវេស្សន្តរដែលជា​ ទង់ជ័យនៃពួកអ្នកស្រីពិរាស្តឈ្មោះថាធ្វើ​ នូវសេចក្តីគោរពចំពោះបវេណីធម៌​ ទុកជាបាវេស្សន្តរជាទីស្រឡាញ់ជាងជីវិតរបស់យើង ក៏យើងសូតែបណ្តេញចេញទាន​ពុំ​បាន​”។ ដូចនេះដំណោះស្រាយក្នុងរឿង​វេស្សន្តរជាតក​ដោយឲ្យ​តួអង្គព្រះវេស្សន្តរជាដំណោះស្រាយបញ្ហាដ៏ប្រសើរបំផុត​ ដែលអាចបញ្ចៀសបាននូវទំនាស់វិបត្តិផ្សេង​ៗ​ ហើយបញ្ហាត្រូវបញ្ចប់ដោយសន្តិវិធី​ ព្រមទាំងបង្កលក្ខណៈអំណោយផល​ និងជាឱកាសល្អសម្រាប់ការបំពេញបារមីដើម្បីបានត្រាស់ជាព្រះពោធិសត្វ​។​ទន្ទឹមនឹងនេះដែរ ក្នុងស្នាដៃអក្សសិល្ប៍ខ្មែររឿងរាមកេរ្តិ៍​ក៏មានបញ្ហាចោទយ៉ាងធំដែរអ្នកនិពន្ធបានដោះស្រាយបញ្ហា​ដោយឲ្យតួអង្គព្រះរាមព្រះលក្សណ៍​ និងនាងសីតាយាងចូលព្រៃ។​ “ការយាងចូលព្រៃរបស់ព្រះរាម”​ គឺជាការចាកចេញពីនគរព្ធយុធ្យាចោលទាំងព្រះមាតាបិតា​ដើម្បីទៅ​កាន់សីលក្នុងព្រៃ​ដប់បួនឆ្នាំ។​ ដូចនេះដំណើររបស់ព្រះរាម​ចាកចេញចោលព្រះនគរ​ និងចោលព្រះមាតាបិតា​ គឺជាវិធីយ៉ាងល្អប្រសើរ​ ដើម្បីបញ្ចៀសនូវបញ្ហាវិបត្តិ ​ទំនាស់រាជបល្លង្គក្នុងនគរ។​ ដោយសារការចាកចោលនគរទៅនៅក្នុងព្រៃ​ ធ្វើឲ្យទំនាស់វិបត្តិរាជបល្លង្គត្រូវបានដោះស្រាយដោយ​សន្តិវិធី​ ពុំមានវឹកវរ​ គ្មានប្រទូសរ៉ាយ គ្មានការបង្ហូរឈាមនិងហាក់បីដូចជាបានលើកតម្លៃថ្លៃថ្នូរ​ ភាពទៀងត្រង់ឲ្យព្រះបិតាក្នុងការគោរពពាក្យសត្យ​ ហើយក៏បានធ្វើឲ្យនាង​កៃកេសីពេញព្រះទ័យផងដែរ។​ដំណោះស្រាយយាងចូលព្រៃនេះបានធ្វើឲ្យព្រះលក្សណ៍ដែលមានកំហឹងចង់​ពិឃាត​នាងកៃកេសីនោះ ពុំមានល័ក្ខខ័ណ្ឌអនុគ្រោះឲ្យឡើយ​ ជាហេតុនាំឲ្យបញ្ហាធូរស្រាល​”លក្សណ៍ចង់ធ្វើឃាតនាងកែ​កេ​សី​​ ព្រះលក្ខណ៍ក្រោធឡើងខ្មី​ដាលដូចអគ្គី​ ក៏ទ្រង់ព្រះខ័នពេជ្រថ្លា​ ប៉ងនិងពិឃាត​ ព្រះវរមាតា នាមនាងកៃកេសី”​។ ជាមួយគ្នានោះក៏បានញ៉ាំង​ប្រពៃណី​គ្រប់គ្រងដែលល្អពីមុនឲ្យនៅស្ថិតស្ថេរគង់វង្ស​ ព្រោះថាព្រះមហាក្សត្រ​បុរាណតែងមានសត្យធម៌ឬសច្ចវាចាជាកម្លាំង​ ឬ​សេចក្តីថ្លៃថ្នូរ។​ បើបាត់សច្ចវាចា​ គឺបាត់សេចក្តីថ្លៃថ្នូរប្រជារាស្ត្រក៏លែងមានជំនឿទំនុកទុកចិត្តលើការគ្រប់គ្រងរបស់ព្រះអង្គដែ​រ។​ ហេតុនេះហើយទើបព្រះបាទទសរថទ្រង់វិតក្កយ៉ាងខ្លាំងព្រះបាទទសរថភូធរ​ ស្ដេចសោកគក់គរឱរាប្រមៀលអាត្មា” ។​ លក្ខណៈប្រសើរមួយទៀតដែលវិសេសនោះ​ គឺ​ កតញ្ញូតាធម៌​ ។​ គំហើញថា​ ព្រះវេស្សន្តរក្តី​ ព្រះរាមក្តីសុទ្ធតែ​ ជាបុត្រប្រកបដោយគន្លងធម៌​ តែងតែគោរពអនុវត្ត​ទៅតាមព្រះរាជបំណងរបស់ព្រះបិតាជានិច្ចមិនប្រកែកប្រឆាំងទេ​ ។​ ម៉្យាងទៀតព្រះរាមបានឃាត់ព្រះអនុជឲ្យឈប់ខឹងក្រេវក្រោធ​ ហើយទ្រង់នាំនូវអនុជព្រះមហេសី​ យាងចាកចេញពីព្រះនគរ​ ព្រះរៀមព្រះអនុជចក្រី រួម​រាជមេត្រីកំស្តេចនូវចរយាត្រា​ ។​ នេះបញ្ជាក់ថា​ ព្រះវេស្សន្តរ​ ព្រះរាមបានជួយដោះស្រាយបញ្ហាតានតឹងរបស់ព្រះបិតាមិនឲ្យល់បាកព្រះទ័យតទៅទៀត។

​សរុបមក​ ដំណោះស្រាយដោយស្ម័គ្រយាងចូលព្រៃរបស់ព្រះវេស្សន្តរ​ និងព្រះរាមពិតជាមធ្យោបាយដ៏ល្អប្រសើរបំផុត​ ជាដំណោះស្រាយប្រកបដោយសន្តិវិធី​ និងបញ្ចាំសបាននូវទំនាស់ទាំងឡាយ។​

ឆ្លងតាមបំណកស្រាយខាងលើរួចមកនេះយើងឃើញថាដំណោះស្រាយរបស់តួអង្គទាំងពីរដំណោះ​ស្រាយល្អប្រកបដោយឧត្តមគតិ​ និងចង់បង្ហាញឲ្យមនុស្សក្នុងសង្គមឲ្យចេះធ្វើវិភាគ​ទាន​ គឺសុខចិត្តខាតខ្លះអន់ខ្លះចាញ់ខ្លះលំបាកកាយខ្លះទើបល្អប្រសើរបានប្រយោជន៍រៀងៗខ្លួន។ដូចនេះ​ យើងត្រូវរៀនសូត្រយកគម តម្រាប់តាមវិភាគទានរបស់តួអង្គទាំងពីរ ដើម្បីសេចក្តីសុខចម្រើនដល់ខ្លួនយើង​ គ្រួសារយើង​ និងសង្គមជាតិយើងទៅថ្ងៃអនាគតខាងមុខ​។​ ជាពិសេសជៀសវាងកំហឹងទល់កំហល់ ដោយត្រូវជ្រើសយកវិធីល្អៗមានសន្តិវិធីជាដើម​ ដើម្បីផលប្រយោជន៍ការរីកចម្រើននិងសេចក្តីសុខសង្គម។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1