Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ដើម្បីឲ្យប្រទេសមួយមានលទ្ធិប្រជាធិបតេយ្យ និងអនុវត្តលទ្ធិប្រជាធិបតេយ្យប្រកបដោយប្រសិទ្ធិភាពខ្ពស់ តើត្រូវមានលក្ខខណ្ឌសំខាន់ៗអ្វីខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ដើម្បីឲ្យប្រទេសមួយមានលទ្ធិប្រជាធិបតេយ្យ និងអនុវត្តលទ្ធិប្រជាធិបតេយ្យប្រកបដោយប្រសិទ្ធិភាពខ្ពស់ត្រូវមានលក្ខខណ្ឌ​សំខានៗដូចតទៅៈ

  • ប្រជាពលរដ្ឋមានឆន្ទៈ និងបណ្តុះឆន្ទៈក្នុងការចូលរួមក្នុងកិច្ចការរដ្ឋកិច្ចការនយោបាយ សង្គម និងសេដ្ឋកិច្ច ។
  • ប្រជាពលរដ្ឋមានម្រិតអក្ខរភាពខ្ពស់ដែលអាចធ្វើឲ្យពួកគេចេះធ្វើការវិភាគ និងយល់ដឹងច្រើនពីស្ថានភាពនយោបាយ សេដ្ឋកិច្ចជាតិ
  • ស្ថេរភាពសេដ្ឋកិច្ច និងការលូតលាស់សេដ្ឋកិច្ច ធ្វើឲ្យមានពេលវេលានិងឱកាស​ក្នុងការគាំទ្រដំណើរការដឹកនាំរបស់រដ្ឋាភិបាល
  • ការរស់នៅក្នុងភាពព្រមព្រៀង គ្នាសាមគ្គីក្នុងការដាក់ទុកថាការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ គឺជាតម្លៃមួយសំខាន់បំផុតក្នុងការធ្វើឲ្យបុគ្គលខ្លួនគេមានសេរីភាព មានសិទ្ធិគ្រប់បែបយ៉ាងក្នុងក្របខណ្ឌច្បាប់ក្នុងការគោរពគ្នាទៅវិញទៅមករវាងមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត រវាងក្រុមមួយទៅក្រុមមួយ រវាងគណបក្សមួយទៅគណបក្សមួយ  ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1