Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ដើម្បីឲ្យជីវិតអាវាហ៍វិវាហ៍មានតម្លៃ តើអ្នកត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះមុនពេលរៀបមង្គលការ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ដើម្បីឲ្យជីវិតអាវាហ៍វិវាហ៍មានតម្លៃ អ្នកត្រូវបំពេញលក្ខខណ្ឌមួយចំនួនមុនពេលរៀបមង្គលការ​​​​   ដូចជា៖

លក្ខខណ្ឌរួម

  • មានសុខភាពល្អ កាយសម្បទាមាំមួន
  • មានមុខរបរ មានធនធានមួយកម្រិត
  • មានកម្រិតវប្បធម៌ចុះសម្រុងនឹងសង្គម
  • ចេះយោគយល់ អធ្យាស្រ័យគ្នា
  • មានការទទួលខុសត្រូវខ្ពស់រវាងគ្នានិងគ្នា
  • មានការទទួលស្គាល់ពីឪពុកម្តាយទាំងសងខាង
  • បំពេញកិច្ចសន្យាចំពោះសង្គមតាមផ្លូវច្បាប់
  • ស្មោះត្រង់ចេះរួមសុខទុក្ខជាមួយគ្នា
  • មិនបំពានអេដស៍ ឬចម្លងរោគសង្គម
  • ស្គាល់ពីចំណង់ចំណូលចិត្តរវាងគ្នានិងគ្នា។

សម្រាប់ស្វាមីត្រូវ

  • ស្រឡាញ់ស្មោះ ប្រើសម្តីផ្អែមល្ហែមរកប្រពន្ធ
  • មិនមើលងាយភរិយាដូចជាទាសាទាសី
  • មិនត្រូវមានចិត្តក្បត់ វៀបវេ ប្រចណ្ឌ
  • ប្រគល់តំណែងជាស្រី្តមេផ្ទះពេញលក្ខណៈ
  • ផ្តល់គ្រឿងអលង្ការផ្សេងៗតាមការគួរ។

សម្រាប់ភរិយាត្រូវ

  • ត្រៀមម្ហូបអាហារតម្រូវតាមពេលវេលា
  • រាប់អានញាតិទាំងសងខាងដោយស្មោះស្មើ
  • រក្សាទ្រព្យដែលស្វាមីរកបានឲ្យបានគង់វង្ស
  • មិនក្បត់ចិត្តស្វាមី ឬមានសាហាយស្មន់
  • ពូកែក្នុងការចាត់ចែង ឧស្សាហ៍ព្យាយាម៕
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1