ដើម្បីឲ្យកុមារមានការអភិវឌ្ឍពេញលេញ និងសមស្របតាមបុគ្គលក្ខណៈ តើគ្រួសារ សាលារៀន និងសម្ថកិច្ចសាធារណៈ ត្រូវយកចិត្តទុកដាក់និងទទួលខុសត្រូវដូចម្តេចខ្លះ ?
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ដើម្បីឲ្យកុមារមានការអភិវឌ្ឍពេញលេញ និងសមស្របតាមបុគ្គលក្ខណៈ គ្រួសារ សាលារៀន និងសម្ថកិច្ចសាធារណៈត្រូវយកចិត្តទុកដាក់និងទទួលខុសត្រូវដូចជា ៖
ក. គ្រួសារ
– ចិញ្ចឹមបីបាច់ថែរក្សាឲរស់រានមានជីវិត
– អប់រំកុមាឲមានចំណេះដឹង ចំណេះធ្វើ
– ជួយផ្គតផ្គងកុមារនៅតូចរហូតដល់កុមារមានវ័យគ្រប់អាចចូលរៀនបាន
– បញ្ជូនកូនឲចូលរៀន នៅវ័យកុមារគ្រប់អាយុចូលរៀន
– ផ្តល់ការលើកទឹកចិត្ត និងជួយបង្ហាត់បង្រៀន អប់រំសីលធម៍ដល់កុមារ
– ផ្គត់ផ្គង់់សម្ភារៈសិក្សា ថវិការឲកុមាមានលទ្ធភាពក្នុងការសិក្សា ។
ខ. សហគមន៍
-ជួយសាងសាលារៀន ពង្រឹងឲដល់មូលដ្ឋាន និងមានគ្រប់កម្រឹតថ្នាក់
-ជួយផ្គត់ផ្គង់សម្ភារៈការសិក្សាអប់រំ
-ជួយគ្រប់គ្រងវិស័យអប់រំ ជួយអប់រំកុមារ
-ជួយជំរុញឲមាតាបិតាកុមារឲបញ្ជូនកូនទៅរៀន ។
គ. សាលារៀន
-អប់រំកុមារដោយមិនមានការរើសអើង
-ជំរុញកុមារឲរៀនចប់ថ្នាក់មូលដ្ឋាន ៩ ឆ្នាំ
-មិនត្រូវធើទារុណកម្ម ឫដាក់ទណ្ឌកម្ម ឫប្រើអំពើហិង្សារផ្សេងៗដល់កុមារ
-ត្រូវធ្វើឲសាលារៀនក្លាយជាសាលាមេត្រី
-នាយក គ្រូ ត្រូវយកចិត្តទុកដាក់ដល់កុមារ ដើម្បីអប់រំកុមារ
ឃ. វត្តអារាម វត្តអារាមមានកតព្វកិច្ចចូលរួមក្នុងវិស័យអប់រំបណ្តុះបណ្តាលចំណេះដឹង ដល់មនុស្សគ្រប់ជំនាន់ថ្នាក់ដែរ ។
គួរបង្កលក្ខណៈឲព្រះសង្ឃជួយក្នុងវិស័យនេះឲបានច្រើន ។ ម៉្យាងទៀត ទីវត្តអារាមគួរណាស់ ជាកន្លែងផ្តល់ការស្នាក់អាស្រ័យដល់សិស្ស និស្សិតក្រីក្រ ឫមកពីបណ្តាខេត្តឆ្ងាយនានា ។
ង. សមាគមមាតាបិតាសិស្ស សមាគមមាតាបិតាសិស្សគួគិតគូដល់កុមារដែល ជាកូនក្រីក្រផងដែរ ត្រូវរកវិធីជួយសម្រាលបន្ទុកអ្នកក្រីក្រ ដោយជួយវិភាគទានក្នុងកាសិក្សានៃកូនអ្នកទាំងនោះផង ។
ច. អង្ការ (ក្នុងឫក្រៅរដ្ឋាភិបាល)
-ជំរុញឲមានអនុសញ្ញាអន្តជាតិស្តីពីការ ការពារសិទ្ធិកុមារ
-ផ្តល់កម្មវិធីសិក្សាល្អៗពីក្រៅប្រទេស ក្នុងចំណែកជួយបន្ថែមក្នុងការអប់រំដល់កុមារ ទាំងកម្មវិធីអប់រំកាយជាដើម
-ស្វែងរកជំនួយពីសប្បុរសជននានាដើម្បីជួយកុមារក្នុងការអប់រំ
ឆ. រដ្ឋាភិបាល
-កសាងសាលារៀនពង្រឹងឲដល់មូលដ្ឋាន មានគ្រប់កម្រឹតថ្នាក់ ព្រមទាំងបណ្តុះបណ្តាលគ្រូ
និងពង្រាយគ្រូឲមានគ្រប់តាមសាលា
-ត្រូវបង្កើតប្រព័ន្ធច្បាប់ និងវិធាការជួយដល់កុមារក្នុងការអប់រំ
-បង្កើតតាមមជ្ឍមណ្ឌលកុមារកំព្រា និងកុមារដែលគ្មានទីពឹង ។