Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ដើម្បីអភិវឌ្ឍន៍ប្រទេសជាចាំបាច់ តើត្រូវអភិវឌ្ឍន៍អ្វីជាចម្បង ? តើការអភិវឌ្ឍន៍នោះត្រូវកំណត់លើផ្នែកអ្វីខ្លះ?ចូរបកស្រាយ ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ដើម្បីអភិវឌ្ឍន៍ប្រទេសចាំបាច់ត្រូវអភិវឌ្ឍន៍លើធនធានមនុស្សជាចម្បង ។ ការអភិវឌ្ឍន៍ធនធានមនុស្សត្រូវកំណត់លើ ៖

  • អភិវឌ្ឍន៍កាយសម្បទាៈ ត្រូវយកចិត្តទុកដាក់ទៅលើសុខភាព បណ្តុះបណ្តាលផ្នែកកាយសម្បទាមានដូចជា កីឡា កាយសម្ព័ន្ធដើម្បីឲ្យរាងកាយរឹងមាំមួន មានសុខភាពល្អព្រោះសុខភាពជាកត្តាសំខាន់ ។
  • អភិវឌ្ឍន៍ផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស ជំនាញវិជ្ជាជីវៈគឺត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលអប់រំឲ្យមានចំណេះដឹងខ្ពស់វខាងផ្នែកវិទ្យសាស្រ្តបច្ចេកទេសទាំងទ្រឹស្តីផ្សារភ្ជាប់ជាមួយនឹងការអនុវត្ត ។ បណ្តុះបណ្តាលផ្នែកឯកទេស ជំនាញដើម្បីឲ្យពួកគេអាចរៀបចំជីវីត ជីវភាពរស់នៅប្រកបដោយបញ្ញាវាងវៃ ។
  • អភិវឌ្ឍន៍ផ្នែកស្មារតីៈ យកចិត្តទុកដាក់ និងបង្កើនសាមគ្គីភាពរស់នៅជាមួយគ្នាដោយសុខដុមរម្យនាគ្មានអំពើហិង្សា អប់រំឲ្យស្រឡាញ់ យុត្តិធម៌ សមធម៌ តម្លាភាពដើម្បីវឌ្ឍនភាព ស្ថេរភាពសង្គម ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1