Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ដើម្បីសម្រេចបានសិទ្ធិទទួលការអប់រំរបស់កុមារ តើស្វាមីខ្លួនកុមារ និងស្ថាប័នពាក់ព័ន្ធមានករណីកិច្ចដូចម្តេចខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ដើម្បីសម្រេចបាន​​​​​​​​​សិទ្ធិទទួលការអប់រំរបស់កុមារ ស្វាមីខ្លួនកុមារ និងស្ថាប័នពាក់ព័ន្ធមានភារកិច្ចដូចជា៖
ក. ស្វាមីខ្លួនកុមារ 
– ត្រូវខិតខំរៀនសូត្រ
-​ ត្រូវគោរពបទបញ្ជា និងវិន័យរបស់សាលា
– ស្តាប់តាមការទូន្មានព្រានប្រដៅរបស់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ
– ត្រូវមានគោលដៅ ឆន្ទៈខ្ពស់ក្នុងការរៀនសូត្រ
– ត្រូវចេះថែទាំសុខភាព អនាម័យល្អជានិច្ច
– ត្រូវចេះស្វែងយល់ និងដកស្រង់បទពិសោធល្អៗពីមនស្សជំនាន់មិន
– ត្រូវចេះស្វ័យសិក្សាស្រាវជ្រាវ ឫបង្កើតក្លឹបសិក្សាជាមួយមិត្តភក្តិជាអ្នករៀនពូកែ
– ត្រូវចេះចែកពេលវេលាក្នុងការសិក្សាឲបានត្រឹមត្រូវ
– សេពគប់មិត្តិភក្តិល្អៗ
– មិនត្រូវប្រើប្រាស់គ្រឿងញៀន ។
ខ.​ គ្រួសារ 
-​​ ចិញ្ជឹមបីបាច់ថែរក្សាឲរស់រានមានជីវិត
– អប់រំកុមារឲមានចំណេះដឹង ចំណេះធ្វើ
– ជួយផ្គត់ផ្គង់កុមារនៅតូចរហូតដល់កុមារមានវ័យគ្រប់អាចចូលរៀនបាន
– បញ្ជូនកូនឲចូលរៀន នៅវ័យកុមាគ្រប់អាយុចូលរៀន
– ផ្តល់ការលើកទឹកចិត្ត​ និងជួយបង្ហាត់បង្រៀន អប់រំសីលធម៍កុមារ
– ផ្គត់ផ្គង់សម្ភារៈសិក្សា ថវិកាឲកុមារមានលទ្ធភាពក្នុងការសិក្សា ។
គ. សហគមន៍ 
 ជួយកសាងសាលារៀន ពង្រីកឲដល់មូលដ្ឋាន​ និងមានគ្រប់កម្រិតថ្នាក់
– ជួយផ្គត់ផផ្គង់សម្ភារៈសិក្សាអប់រំ​
– ជួយគ្រប់គ្រងវិស័យអប់រំ ជួយអប់រំកុមារ
– ជួយជំរុញមាតាបិតាកុមារឲបញ្ជូនកូនទៅរៀន ។
ឃ. សាលារៀន
– អប់រំកុមារដោយមិនមានការរើអើង
– ជំរុញកុមារឲរៀចប់ថ្នាក់មូលដ្ឋាន ៩ ឆ្នាំ
-​ មិនត្រូវធ្វើទារុណកម្ម ឫដាក់ទណ្ឌកម្ម ឫប្រើអំពើហិង្សាផ្សេងៗលើកុមារ
– ត្រូវធ្វើឲសាលារៀនក្លាយជាសាលាមេត្រី
– នាយក គ្រូ ត្រូវយកចិត្តទុកដាក់ដល់កុមារ ដើម្បីកុមារ ។
ង. វត្តអារាមៈ វត្តអារាមមានកាតព្វកិច្ចរួមចំណែកក្នុងវិស័យអប់រំបណ្តុះបណ្តាលចំណេះដឹង ដល់មនុស្សគ្រប់ជាន់ថ្នាក់ដែ​រ ។ គួរបង្កលក្ខណៈឲព្រះសង្ឃជួយក្នុងវិស័យនេះឲបានច្រើន ។ ម៉្យាងទៀតវត្តអារាមគួរណាស់ ជាកន្លែងផ្តល់ការស្នាក់អាស្រ័យរបស់សិស្ស និស្សិតក្រីក្រ ឫមកពីបណ្តាខេត្តឆ្ងាយៗនានា ។
ច. សមាគមមាតាបិតាសិស្សៈ សមាគមមាតាសិស្សគួរគិតគូរដល់កុមារ ដែលជាកូនក្រីក្រផងដែរ ត្រូវរកវិធីជួយសម្រាលបន្ធុកអ្នកក្រីក្រ ដោយជួយជាវិភាគទានក្នុងការសិក្សានៃកូនអ្នកទាំងនេះផង ។
ឆ. អង្គាការ (ក្នុងឫក្រៅរដ្ឋាភិបាល) ៈ
-​ ជំរុញឲមានអនុសញ្ញាអន្តជាតិស្តីពីការ ការពារសិទ្ធិកុមារ
– ផ្តល់កម្មវីធីសិក្សាល្អៗពីក្រៅប្រទេស ក្នុងចំណែកជួយបន្ថែមក្នុងការអប់រំដល់កុមារ ទាំងកម្មវិធីអប់រំកាយជាដើម
– ស្វែងរកជំនួយពីសប្បុរសជននានាដើម្បីជួយកុមាក្នុការអប់រំ ។
ជ. រដ្ឋាភិបាលៈ  រដ្ឋអំណាចថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ និងភូមិ មានកាតព្វកិច្ច
– កសាងសាលារៀន ពង្រីកដល់មូលដ្ឋាន មានគ្រប់កម្រិតថ្នាក់ ព្រមទាំងបណ្តុះបណ្តាលគ្រូ
​​​​​​​  និងពង្រាយគ្រូឲមានគ្រប់តាមសាលា
– ត្រូវបង្កើតប្រព័ន្ធច្បាប់ និងវិធាការជួយដល់កុមារក្នុងការអប់រំ
– បង្កើរមជ្ឍមណ្ឌលកុមារកំព្រា និងកុមារដែលគ្មានទីពឹង
– ត្រូវថែរក្សា ការពារនូវទ្រព្យសម្បត្តិរដ្ឋទាំងនោះឲបានល្អ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1