Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ដើម្បីសម្រេចបាននូវសេចក្តីសុខទាំងអស់នេះ តើម្នាក់ៗត្រូវធ្វើអ្វីខ្លះ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ដើម្បីសម្រេចបាននូវសេចក្តីសុខទាំងអស់នេះបុគ្គលម្នាក់ៗត្រូវតែកសាងអំពើល្អគ្រប់បែបយ៉ាងទាំងផ្លូវកាយ សផ្លូវវាចា និងផ្លូវចិត្ត សរុបគឺមាន១០ ឬហៅថា ផ្លូវទាំង១០ (កុសលកម្មបទ១០)៖

ផ្លូវកាយ

  • បាណាតិបាតា វេរមណីៈ ការមិនញ៉ាំងជីវិតឲ្យធ្លាក់ចុះក្លងទៅ គឺមិនផ្ដាច់ជីវិតសត្វ មនុស្ស ឬការមិនសម្លាប់សត្វ។
  • អទិន្នាទានា វេរមណីៈ ការមិនលួច មិនរំពៃ ការមិនចង់បាននូវទ្រព្យាម្បត្តិរបស់អ្នកដទៃទាំងឡាយទាំងពួង។
  • កាមេសុ មិច្ឆាចារា វេរមណីៈ ការមិនសេពខុសក្នុងកិលេស តណ្ហា កាមជាមួយស្វាមី ប្រពន្ធ កូនអ្នកដទៃ។

ផ្លូវវាចា

  • មុសាវាទា វេរមណីៈ ការមិនពោល មិននិយាយ នូវពាក្យកុហកទាំងឡាយទាំងពួង។
  • សម្ផប្បលាវាទា វេរមណីៈ ការមិននិយាយពាក្យចាក់ដោត រោយរាយ។
  • ផរុសវាចា វេរមណីៈ ការមិននិយាយ មិនពោលនូវពាក្យឥតន័យ ឥតមានប្រយោជន៍ ឥតមានខ្លឹមសារ។
  • បិសុណាវាទាវេរមណីៈ ការមិននិយាយ ឬពោលនូវពាក្យទាំងឡាយណាដែលមានលក្ខណៈញុះញង់ទាំងឡាយ។

ផ្លូវចិត្ត

  • អភិជ្ឈាៈ ការមិនសម្លឹង ឬរំពៃ ចង់បាននូវទ្រព្យសម្បត្តិរបស់អ្នកដទៃ។
  • អព្យាបាទៈ មិនមានគំនិតព្យាបាទ មិនគុំគួន មិនច្រណែន មិនបៀតបៀនចំពោះអ្នកដទៃ។
  • សម្មាទិដ្ឋិៈ ការយល់ឃើញត្រូវទាំង១០យ៉ាង ពោលគឺផ្លូវទាំង៨ ហៅថាសម្មាមគ្គ៕
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1