ដើម្បីសម្រេចបាននូវសិទ្ធិទទួលការអប់រំ តើស្វាមីខ្លួនកុមារ និងស្ថាប័នពាក់ព័ន្ធមានករណីយកិច្ចដូចម្តេចខ្លះ ?
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ដើម្បីសម្រេចបាននូវសិទ្ធិទទួលការអប់រំ តើស្វាមីខ្លួនកុមារ និងស្ថាប័នពាក់ព័ន្ធមានករណីយកិច្ចដូចតទៅ ៖
ក. មាតាបិតា
– ចិញ្ចឹមបីបាច់ថែរក្សាឲរស់រានមានជីវិត
– អប់រំកុមារឲមានចំណេះដឹង ចំណេះធ្វើ
– ជួយផ្គត់ផ្គង់កុមារនៅតូចរហូតដល់កុមារមានវ័យគ្រប់អាចចូលរៀនបាន
ខ. សហគមន៍
– ជួយសាងសាលារៀន ពង្រឹងឲដល់មូលដ្ឋាន និងមានគ្រប់កម្រឹតថ្នាក់
– ជួយផ្គត់ផ្គង់សម្ភារៈការសិក្សាអប់រំ
– ជួយគ្រប់គ្រងវិស័យអប់រំ ជួយអប់រំកុមារ
– ជួយជំរុញឲមាតាបិតាកុមារឲបញ្ជូនកូនទៅរៀន ។
គ. អង្ការ ( ក្នុងឫក្រៅរដ្ឋាភិបាល )
– ជំរុញឲមានអនុសញ្ញាអន្តជាតិស្តីពីការ ការពារសិទ្ធិកុមារ
– ផ្តល់កម្មវិធីសិក្សាល្អៗពីក្រៅប្រទេស ក្នុងចំណែកជួយបន្ថែមក្នុងការអប់រំដល់កុមារ
ទាំងកម្មវិធីអប់រំកាយជាដើម
– ស្វែងរកជំនួយពីសប្បុរសជននានាដើម្បីជួយកុមារក្នុងការអប់រំ
ឃ. រដ្ឋាភិបាល
– កសាងសាលារៀនពង្រឹងឲដល់មូលដ្ឋាន មានគ្រប់កម្រឹតថ្នាក់ ព្រមទាំងបណ្តុះបណ្តាលគ្រូ
និងពង្រាយគ្រូឲមានគ្រប់តាមសាលា
– ត្រូវបង្កើតប្រព័ន្ធច្បាប់ និងវិធាការជួយដល់កុមារក្នុងការអប់រំ
– បង្កើតតាមមជ្ឍមណ្ឌលកុមារកំព្រា និងកុមារដែលគ្មានទីពឹង ។
ង. សាលារៀន
– អប់រំកុមារដោយមិនមានការរើសអើង
– ជំរុញកុមារឲរៀនចប់ថ្នាក់មូលដ្ឋាន ៩ ឆ្នាំ
– មិនត្រូវធើទារុណកម្ម ឫដាក់ទណ្ឌកម្ម ឫប្រើអំពើហិង្សារផ្សេងៗដល់កុមារ
– ត្រូវធ្វើឲសាលារៀនក្លាយជាសាលាមេត្រី
– នាយក គ្រូ ត្រូវយកចិត្តទុកដាក់ដល់កុមារ ដើម្បីអប់រំកុមារ ។