Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ដើម្បីវាយតំលៃបានយ៉ាងឆាប់រហ័សពីកំរិតជីវភាពរបស់ប្រជាជនក្នុងតំបន់វិភាគទៅលើអ្វីខ្លះ ?

គ្រូបង្រៀន
ភូមិវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភូមិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

ដើម្បីវាយតំលៃបានយ៉ាងឆាប់រហ័សពីកំរិតជីវភាពប្រជាជនក្នុងតំបន់ យើងត្រូវវិភាគទៅលើៈ

កត្តាធម្មជាតិ

ធម្មជាតិជាអ្វីដែលកើតឡើងមកដោយឯង ។ ហើយវាពិតជាសំខាន់ណាស់ពេល យើងមើលពីកំរិតជីវភាពរបស់ប្រជាជននៅតំបន់ណាមួយ ព្រោះវាអាចឆ្លុះបញ្ចាំងពីលក្ខណៈអំណោយ ផលឬមិនអំណោយផលក្នុងតំបន់ ។ លក្ខខណ្ឌធម្មជាតិទាំងនោះរួមមានៈ

  • ទីតាំងភូមិសាស្ដ្រ អំណោយផលដល់ការរៀបចំ និងអភិវឌ្ឍន៍
  • ធនធានធម្មជាតិ ដែលរួមមានព្រៃឈើ សត្វព្រៃ ធនធានរ៉ែ ប្រព័ន្ធផ្លូវទឹក និងប្រភពទឹកសម្រាប់​ប្រើប្រាស់ (ស្ទឹង ទន្លេ បឹង ត្រពាំង ប្រឡាយ ព្រែក)
  • ប្រភេទដី គុណភាពដី

កត្តាសង្គម និងសេដ្ឋកិច្ច

  • ប្រភេទលំនៅដ្ឋានៈ​ផ្ទះខ្ទម ប្រក់ស្បូវ ប្រក់ស្លឹក ប្រក់ស័ង្កសី ប្រក់ក្បឿង ឬជាផ្ទះថ្ម
  • សំភារៈសម្រាប់ប្រើប្រាស់ (​សំភារៈប្រើប្រាស់ក្នុងផ្ទះ កសិកម្ម)
  • ទ្រព្យសម្បត្តិដែលពួកគាត់មាន
  • ប្រព័ន្ធនិងប្រភេទផ្លូវគមនាគមន៍
  • ទីផ្សារ
  • សេវាមូលដ្ឋានក្នុងតំបន់មានសាលារៀន ប្រព័ន្ធសុខាភិបាល ទឹកសម្រាប់ប្រើប្រាស់ អគ្គិសនី
  • ព្រំប្រទល់រដ្ឋបាល (ដី ផ្ទះ សម្រាប់ប្រើប្រាស់ឬបង្កបង្កើនផល)
  • គម្របរុក្ខជាតិ និងប្រភេទដំណំាបន្ទាប់បន្សំ ។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1