ដើម្បីរស់អោយបានថ្លៃថ្នូរ តើអ្នកត្រូវកំណត់គោលដៅនៃជីវិតអ្នកដូចម្តេច ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

គោលបំណងនៃជីវីតរបស់មនុស្សមិនគ្រាន់តែ ជាការរស់រានមានជីវីតប៉ុននោះទេតែត្រូវរស់ដោយសេចក្តីថ្លៃថ្នូរផង ។
កើតមកជាមនុស្សដែលមានជីវីត យើងមិនត្រូវរស់នៅសំរាប់តែរស់ទេគឹត្រូវមានគោលដៅនៃជីវីតរបស់ខ្លួន និងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរបន្ថែមពីលើការរសរានមានជីវីតទៀតដូចជា៖
ក. បំណកស្រាយគំនិត
- មិនត្រូវរស់ដើម្បីរស់ មិនរស់ដើម្បីហូបទេ
- ត្រូវចេះរស់ចុះនៅសំរុងជាមួយអ្នកដទៃប្រកបដោយសន្តិភាពនិងសុខដុមរម្យនា
- រស់នៅប្រកបដោយកិត្តិយស
- រស់មានប្រយោជន៍ដល់សង្គមជាតិ គ្រួសារ និងខ្លួនឯង ។
ខ. ដើម្បីរស់អោយបានថ្លៃថ្លូរ គឺខ្ញុំត្រូវកំណត់គោលដៅនៃជីវីតដូចតទៅ៖
- ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ និងគុណធម៌ល្អ
- ត្រូវចេះគោរពសិទ្ធិ ច្បាប់និងសេរីភាពរបសអ្នកដទៃ
- ត្រូវចេះស្វះស្វែងរកមុខជំនាញ ចំនេះដឹងបច្ចេកទេសវិទ្យាសាស្រ្តស្របតាមការវិវត្តរបស់សង្គម ដើម្បីកសាងសមត្ថភាពខ្លួនឯង និងអភិវឌ្ឍន៍សង្គម
- ចូលរួមកសាង និងការពាររសម្បត្តិវប្បធម៌សម្បត្តិធម្មជាតិទឹកដី និងរាល់សកម្មភាពស្របច្បាប់របស់សង្គម
- ចូលរួមជួយលុបបំបាត់គ្រប់បាតុភាពអវិជ្ជមាន ដែលមាននៅក្នុងសង្គមតាមការដែលអាចធ្វើទៅបាន
- ត្រូវចេះអភិវឌ្ឍន៍ខ្លួនឯងជានិច្ច
- ត្រូវចេះរៀបចំផែនការនិង គំរោងការសំរាប់ជីវីត ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ