ដើម្បីប្រារព្ធពិធីបុណ្យបញ្ចុះសីមា តើគេត្រូវយកចិត្តទៅលើអ្វីខ្លះជាសំខាន់ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ដើម្បីធ្វើបុណ្យបញ្ចុះសីមា ដំបូងត្រូវពិនិត្យដុំថ្មជានិមិត្តសីមាមានចំនួនគ្រប់គ្រាន់ឬនៅ ? ស្នែង អំបោះចង់ស្រះជាសង្រែក អន្លួង កាំបិត ផ្ទឹល ទឹក កំបោស ( ចំពោះកំបោសសម្រាប់លោកសង្ឃ អ្នកដឹកនាំពិធីគូសក្រឡាជាន់តារាង ) កន្លែងកាន់មេក្រូ ( ព្រោះពេលជាន់តារាងមិនមាននរណាទៅចូលបានទេ ) ។ ជាពិសេសមើលការជីករណ្តៅសីមា កុំឲ្យឆ្ងាយពីខឿនព្រះវិហារ គួរជីកជាប់ចែងខឿនព្រះវិហារតែម្តង ងាយក្នុងពិធីព្រះសង្ឃធ្វើសង្ឃកម្ម ។
ជាធម្មតាក្នុងពិធីបញ្ចុះសីមា ត្រូវមានអភិសេកព្រះពុទ្ធរូប ។ ដូច្នេះត្រូវត្រៀមឲ្យហើយ ផ្កាភ្ញី ធូប ទៀន សម្រាប់ជាសក្ការៈ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ