ដើម្បីបង្រៀនល្អនិងឲ្យសិស្សរៀនល្អ តើគ្រូបង្រៀនឬសាស្រា្តចារ្យ ត្រូវពឹងផ្អែកលើកត្តាអ្វីខ្លះជាមួលដ្ឋានគ្រឹះ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ដើម្បីបង្រៀនល្អ និងឲ្យសិស្សរៀនល្អគ្រូបង្រៀនឬសាស្រ្តាចារ្យ ត្រូវពឹងផ្អែកលើកត្តាជាមូលដ្ឋានគ្រឹះមួយចំនួនដូចយ៉ាង ៖
- ផ្សារភ្ជាប់ចំណេះដឹងថ្មីៗ ទៅនឹងចំណេះដឹងចាស់ដែលសិស្សបានរៀនរួចហើយ
- សម្រួលខ្លឹមសារមេរៀន ទៅតាមកម្រិតយល់ដឹងរបស់សមូហភាពសិស្ស និស្សិត
- ក្នុងការកសាងខ្លឹមសារឯកសារនិងបកស្រាយពន្យល់មេរៀនឲ្យសិស្សងាយយល់ គ្រូឬគរុកោសល្យអាចប្រើវិធីសាស្ត្រអនុមានញែក គឺដោយផ្តើមពីនិយមន័យទៅឧបករណ៍ ឬក៏ប្រើវិធីអនុមានរួមដោយផ្តើមពីនិយមន័យទៅឧបករណ៍ឬក៏ប្រើវិធីអនុមានរួមដោយផ្តើមចេញពីឧបករណ៍ដើម្បីកសាងបាននូវនិយមន័យមួយ
- យល់ស៊ីជម្រៅទៅលើខ្លឹមសារឯកសារទៅតាមគំនិតច្នៃប្រឌិត និងប្រើប្រាស់សម្ភារៈឧបទេស ទៅតាមមុខវិជ្ជាឯកទេសសំដៅឲ្យសិស្សងាយយល់
- យកចិត្តទុកដាក់ដល់សិស្សខ្សោយមុនសិស្សមធ្យម និងសិស្សមធ្យមមុនសិស្សពូកែ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ