Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ដើម្បីធ្វើអោយវិស័យជលផលកាន់តែរីកចម្រើន តើរាជរដ្ឋាភិបាលគូរមានយុត្តសាស្រ្តដូចម្តេចនៅពេលអនាគត ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ដើម្បីធ្វើអោយវិស័យជលផលកាន់តែរីកចម្រើនរាជរដ្ឋាភិបាលគូរមានយុត្តសាស្រ្តនៅពេលអនាគតគឹៈ

  • រៀបចំបង្កើតស្រះជម្រកត្រីសហគមន៍អោយមាននៅគ្រប់ឃុំ និងគ្រប់សហគមន៍ដើម្បីធ្វើអោយផ្តល់ស្តុកត្រីសម្បូរពោពេញនៅតាមវាលស្រែទូទាំងប្រទេសកម្ពុជា
  • បង្កើនផលិតកម្មវារីវប្បកម្មហើយធានាថាយើងជៀសផុតពីហានិភ័យដែលបណ្តាលមកពីជម្ងឺ និងភាពកខ្វក់តាមច្បាប់ស្តីពីជលផល និងបង្ការបាននូវការរូចេញនៃប្រភេទត្រីក្រៅស្រុកក្នុងធម្មជាតិ
  • ធ្វើអោយមានប្រសិទ្ធិភាពនូវគុណភាព និងសុវត្ថិភាពនៃផលផលិតជលផលតាមកម្រិតស្តង់ដារមួយ ដើម្បីធំរុញការនាំចេញទៅកាន់ទីផ្សារពិភពលោកអោយបានច្រើននិងទទូលបាននូវផលចំណេញខ្ពស់
  • ធានាបាននូវការរួមចំណែករបស់វិស័យជលផល អាហារូបត្ថម្ភការទ្រទ្រង់ជីវភាពរស់នៅនិងការលូតលាស់ដែលជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាគ្រប់ដរូបជាពិសេសអ្នកក្រីក្រនៅតាមជនបទ
  • កាត់បន្ថយនូវភាពងាយរងគ្រោះដែលបណ្តាលមកពីការគំរាមគំហែងកំពុងកើតមានបច្ចុប្បន្នក៏ដូចជាថ្ងៃអនាគត មកលើធនធានទឹកដែលជាធនធានសំខាន់សម្រាប់វិស័យជលផលរួមទាំងការប្រែប្រួលអាកាសាធាតុផងដែរ ។ យើងត្រូវធ្វើការងារនេះតាមមធ្យោបាយការពាររួមគ្នានិងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ
  • ចាត់វិធានការអនុវត្តចាប់ពីពេលនេះតទៅ ដើម្បីធានាបាននូវផលប្រយោជន៍ដ៏ធំធេងរបស់វិស័យជលផលនៅតែបន្តសម្រាប់កូនចៅពីជំនាន់មួយទីមួយជំនាន់ ។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1