Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក តើសហភាពសូវៀតបានជួយអ្វីខ្លះទៅកាន់ប្រទេសគុយបា? ក្រៅពីប្រទេសគុយបា តើសហភាពសូវៀតបានជួយប្រទេសណាទៀត?

ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក សហភាពសូវៀតបានផ្តល់ជំនួយចំនួន៤ពាន់លាន ដុល្លារសហរដ្ឋអាមេរិកក្នុង ១ឆ្នាំៗ ព្រមទាំងផ្តល់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ច ផងដែរ ទៅកាន់ប្រទេសគុយបា។ មិនតែប៉ុណ្ណោះក៏បានអនុញ្ញាតឱ្យប្រទេសគុយបា នាំស្ករសចូលរហូតដល់ធ្វើឱ្យដួលរលំផលស្ករសក្នុងស្រុក។ ក្រៅពីប្រទេសគុយបា សហភាពសូវៀតក៏បានជួយប្រទេសមួយចំនួនទៀតផងដែរដូចជា៖

  • ផ្តល់ជំនួយដល់ប្រទេសអារ៉ាប់នៅឆ្នាំ ១៩៦៧ ដើម្បីប្រឆាំងនឹងប្រទេសអ៊ឺស្រាអែលក្នុងសង្គ្រាម៦ថ្ងៃ។
  • ការលើកទ័ពចូលប្រទេសអាហ្គានីស្ថាន នៅថ្ងៃទី ២៧ ធ្នូ ១៩៧៩ ដើម្បីគាំទ្ររបបដឹកនាំថ្មីដែលមាននិន្នាការទៅរកសហភាពសូវៀត។
  • ការផ្តល់ជំនួយដល់ប្រទេសនៅអឺរ៉ុបខាងកើត ដើម្បីទ្រទ្រង់បក្សសម្ព័ន្ធវ៉ាសូវី និងអង្គការកូមេកុង។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0
មេរៀន: 1