ដើម្បីចូលរួមចំណែកកាត់បន្ថយ ឬលុបបំបាត់នូវរាល់កត្តាអសកម្ម និងទង្វើអសីលធម៌ទាំងនោះ តើយើងត្រូវធ្វើយ៉ាងដូចម្តេច ? ចូររៀបរាប់ ?
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ដើម្បីចូលរួមចំណែកកាត់បន្ថយ ឬលុបបំបាត់នូវរាល់កត្តាអសកម្ម និងទង្វើអសីលធម៌ទាំងនោះយើងត្រូវ៖
- អប់រំយុវជនឲ្យចេះយោគយល់គ្នា ស្គាល់តម្លៃ សន្តិភាព ស្គាល់ន័យនៃជិវីតផ្លូវលោកនិងផ្លូវធម៌
- អប់រំយុវជនឲ្យ រៀនរស់នៅឲ្យបានសុខដុមរម្យនាជាមួយអ្នកដទៃនៅក្នុងសង្គម ទោះបីមាននិន្នាការនយោបាយ សាសនា វប្បធម៌ ផ្សេងពីគ្នាក៏ដោយ
- អប់រំយុវជន ឲ្យចេះសាមគ្គីរួបរួមចំពោះសង្គមក្នុងបំណងឲ្យសង្គមមនុស្សមានការអភិវឌ្ឍន៍ពីគ្រប់វិស័យទាំងផ្នែកស្មារតី និងសម្ភារៈ
- ជាពិសេសទៅទៀតនោះ ត្រូវបំពេញនូវតួនាទីៈ ស្គាល់ គោរពខ្លួនឯង និងអ្នកដទៃ , ស្គាល់តម្លៃ សិទ្ធិ សេរីភាពជាមូលដ្ឋាន , ស្គាល់ពីជីវភាពពិត និងការវិវត្តសង្គម
- ការអភិវឌ្ឍន៍បុគ្គលិកលក្ខណៈរបស់កុមារ និងយុវជនឲ្យបានល្អប្រសើរ ចេះគោរពច្បាប់ស្គាល់ពូតួនាទីរបស់ខ្លួន ជាប្រជាពលរដ្ឋនាពេលអនាគតសក្តិសម ជាទំពាំងស្នងឬស្សី និងជាសរសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ។
សរុបសេចក្តីមកទោះបីជាវិទ្យាសាស្រ្ត បច្ចេកទេសមានការរីកចម្រើនយ៉ាងណាក៏ដោយក៏មនុស្សមិនអាចរស់នៅដោយគ្មានចំណេះដឹង ជាពិសេសនូវមុខវិជ្ជាសីលធម៌នេះបានឡើយ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ