ដើមឈើ ១០០លានដើម អាចទាញយកកាបូនបានប្រហែល ១៨លានតោនក្នុងទម្រង់ជា CO2 ចេញពីក្នុងបរិយាកាស ។ ចូរបកស្រាយអំណះអំណាងខាងលើនេះ ។ បើយ៉ាងនេះ តើការបំផ្លាញនៃព្រៃឈើមានន័យដូចម្តេច ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
មនុស្សសត្វ ( តាមរយៈការដកដង្ហើម ) ការប្រើប្រាស់ប្រេងឥន្ធនៈ និងផូស៊ីល…បង្កើនបរិយាកាសCO2 ក្នុងបរិយាកាសជាហេតុនាំឲ្យបរិយាកាសកខ្វក់ ។ តែព្រៃឈើ តាមរយៈផូតូសំយោគ CO2 ពីបរិយាកាសធ្វើឲ្យបរិយាកាសបរិសុទ្ធវិញ ។
ដូចនេះព្រៃឈើជាឧបករណ៍ធម្មជាតិដ៏សក្តិសិទ្ថ សម្រាប់ច្រោះបរិយាកាស ( ១០០លានដើមឈើ ស្រូបយកការបូន ១០លានតោន ) ។
ដូចនេះការបំផ្លាញព្រៃឈើ មានន័យថា បំផ្លាញភាវរស់នៅលើផែនដី ព្រោះកាលណាបរិមាណ CO2 កើនកម្តៅផែនដីក៏កើននាំឲ្យមាន ( ផលផ្ទះកញ្ចក់ ) ៖
- កំណើននីវ៉ូទឹកសមុទ្រ
- ប្រែប្រួលអាកាសធាតុ
- ឥទ្ធិពលលើកសិកម្ម
- ឥទ្ធិពលលើសុខភាពមនុស្សសត្វ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ