Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ដូចម្តេចហៅថា ភ្ញី? ចូររាប់ក្បាច់ផ្កាភ្ញីតុបតែងលំអឲ្យបាន៦ ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភាសាខ្មែរ

ភ្ញី គឺជាឈ្មោះក្បាច់រចនាដែលគូរ ឬឆ្លាក់ប្រទាក់ពាក់ព័ន្ធ។

ភ្ញីតុបតែងលំអ៦បែបគឺ៖

  • ភ្ញីទេស ក្បាច់ ភ្ញីដែលធ្វើជារូបដើម ទង ស្លឹក ផ្កា ផ្លែ យកតាមលំនាំដើម ស្លឹក ផ្លែ ទន្សែ។
  • ភ្ញីភ្លើង ក្បាច់ភ្ញីដែលប្រទាក់លើគ្នាឈរច្រូងមានសណ្ធានស្រដៀងនឹងអណ្តាតភ្លើង យកតាមគំរូអណ្តាតភ្លើងដែលកំពុងឆេះ។
  • ភ្ញីវលិ៍្ល ក្បាច់ភ្ញីដែលមានសណ្ធានជាវលិ៍្លប្រទាក់គ្នា យកគំរូតាមត្រូយវលិ៍្លត្រគូន កញ្ចែតបោះទងក្នុងបឹងត្រពាំង។
  • ភ្ញីផ្កា ក្បាច់ផ្កាកម្រង និងយកតាមគំរូផ្កាដូចជា ផ្កាម្លិះ ផ្កាថ្កូល… ក្រងបន្តគ្នា។
  • ភ្ញីផ្កាក្លាយ៖ ក្បាច់ដកចន្ទន៍ទុំសំបកជាបួនហើយច្នៃជាច្រើនរបៀប។​  ក្បាច់ត្របកផ្កាឈូក យកតាមគំរូផ្កាឈូករីក ក្រពុំ ហើយច្នៃជាច្រើនរបៀប។ ក្បាច់ចក យកតាមគំរូសេវាលជាតិចកអណ្តែតលើទឹក ហើយច្នៃជាច្រើនរបៀប។
  • ភ្ញីក្លាយ ក្បាច់ដែលលាយច្រើនបែបចំរុះគ្នាយកតាមលំនាំផ្កាចំរុះពណ៌ក្នុងថូ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1