ដូចម្តេចដែលហៅថា ប្រព័ន្ធនយោបាយ ? រដ្ឋសភា ? តុលាការ ? រដ្ឋាភិបាល ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ប្រព័ន្ធនយោបាយ គឺជាប្រព័ន្ធអង្គការចាត់តាំងនៃអំណាចផ្សេងៗរបស់រដ្ឋមួយ ដោយមានបែបផែនតែងតាំងអ្នកដឹកនាំទំនាក់ទំនង រវាងអំណាចនីតិប្រតិបត្តិ អំណាចនីតិប្បញ្ញ្តតិ និងអំណាចតុលាការ ។
រដ្ឋសភា គឺជាអង្គការនីតិប្បញ្ញត្តិ ដែលមានតួនាទីដូចជាៈ
- ធ្វើសេចក្តីស្នើច្បាប់ និងអនុម័តច្បាប់ប្រទេសជាតិ
- បង្កើតច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់គ្រឹះសម្រាប់ដឹកនាំ
- តាមដានរាល់សកម្មភាពរបស់រដ្ឋាភិបាល
- អនុម័ត ថវិការជាតិ ផែនការរដ្ឋ កម្ចីប្រាក់ពីគេ និងឲ្យប្រាក់គេខ្ចី
- បង្កើតច្បាប់ការពារសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋទូទៅ
- មានសិទ្ធិស្នើ និងធ្វើវិសោធនកម្មច្បាប់របស់ប្រទេស
- អនុម័តលើកលែងទោសជាទូទៅ និងការប្រកាសសង្គ្រាម
តុលាការ គឺជាអង្គការមួយដែលៈ
- មានអំណាចឯករាជ្យ
- ធានារក្សាអនាគត និងការពាំរសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ
- ជំនុំជម្រះក្តីលើរឿងក្តីទាំងអស់ ព្រមទាំងក្តីរដ្ឋបាលផងដែរ
- ការរជម្រះផ្តល់យុត្តិធម៌តាមនីតិវិធី និងច្បាប់ជាធរមាន
- ចៅក្រមមានសិទ្ធិជម្រះក្តី បំពេញភារកិច្ចដោយគោរពយ៉ាងម៉ឺងម៉ាត់អស់ពីដួងចិត្ត និងសម្បជញ្ញៈរបស់ខ្លូន
រដ្ឋាភិបាល គឺជាអង្គការនីតិប្រតិបត្តិ មានភារកិច្ចក្នុងការរៀបចំគោលនយោបាយសាធារណៈ ដឹកនាំត្រួតពិនិត្យសកម្មភាពអនុវត្តច្បាប់ ក្នុងបំណងរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ យុត្តិធម៌ សេរីភាព សិទ្ធិមនុស្ស ការអភិវឌ្ឍន៍ និងផ្តល់សេវាផ្សេងៗទៀតដូចជា ការអប់រំ សុខាភិបាល រដ្ឋបាល ។ល។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ