Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ដូចម្តេចដែលហៅថា « បាយព្រលឹង » « មធុបាយាស » « បាយស » « បាយខ្មៅ » ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ
  • បាយព្រលឹង គឺជាបាយដំណើបដែលគេដាក់ក្នុងខ្ចីសម្រាប់ឲ្យសាម៉ីខ្លួនទទួលមង្គលបរិភាគ ដោយសន្មត់ថាចម្រើនព្រលឹងឲ្យមានសេចក្តីយឺនយូរ ។
  • បាយ ស គឺជាប្រភេទបាយធម្មតាទូទៅសម្រាប់ មនុស្សហូបក៏បាន នៅក្នុងពិធីសែនព្រេន បាយ ស​ សម្រាប់សែនឲ្យខ្មោចទូទៅដែរគឺមិនថា ខ្មោច ព្រាយ បិសាច អសុរកាយ ប្រភេទណាទេគឺអាចទទួលយក បាយ ស កាយ ប្រភេទណាទេគឺអាចទទួលយក បាយ ស បានទាំងអស់  ។
  • បាយខ្មៅ គឺជាបាយដែលគេលាយជាមួយគ្រាប់ល្ង ពណ៌ខ្មៅ ប៉ុន្តែភាគច្រើនគេមិនបានយកល្អមកលាយទេគេគ្រាន់តែយកផេះមកលាយ ហើយឧបកិច្ចវាថាល្ងប៉ុណ្ណោះ ។
  • មធុបាយាស គឺជា បាយដែកកើតចេញពីការយក អង្ករដំណើប ទៅចម្អិនជាមួយវត្ថុដែលមានរសផ្អែម ជាច្រើនមុខ ជាមួយនិងទឹកដោះគោចម្អិនដោយប្រុងប្រយ័ត្នបំផុត សូម្បីតែអង្ករ កុំយកមកចម្អិន ក៏ត្រូវយកមកដោយដៃទន់ដើម្បីគ្រាប់អង្ករនោះបាក់ឬខូចទ្រង់ទ្រាយ ។​
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1