ដូចម្តេចដែលហៅថា ទំនៀមទម្លាប់ ? វប្បធម៌ ? អរិយធម៌ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

និយមន័យៈ
- ទំនៀមទម្លាប់ គឺជាទង្វើដែលធ្វើក្នុងជីវភាពប្រចាំថ្ងៃតៗ គ្នានៅក្នុងសង្គមនាំឲ្យយើងហៅថាទម្លាប់
- វប្បធម៌ គឺជាទំនៀមទម្លាប់ដែលយើងប្រតិបត្តិជាប្រចាំថ្ងៃនៅក្នុងសង្គមតៗគ្នា ហើយវាកើតឡើងជាប់នៅក្នុងសង្គមមួយ នាំឲ្យកើតចេញជាវប្បធម៌
- អរិយធម៌ គឹជាភាពទំនើប ភាពប្រសើរ ខ្ពង់ខ្ពស់របស់វប្បធម៌ ហៅអរិយធម៌ ។
ឧទាហរណ៍ៈ នៅក្នុងសង្គមខ្មែរព្រះមហាក្សត្រមានទម្លាប់កសាងប្រាសទដើម្បីឧទ្ទិសដល់ព្រះអាទិទេពផ្សេងៗ ។ ការកសាងប្រាសាទរបស់ព្រះមហាក្សត្រពីមួយអង្គទៅមួយអង្គបានក្លាយទៅជាវប្បធម៌នៃការកសាងប្រាសាទដើម្បីឧទ្ទិសដល់ព្រះអាទិទេព ។ ដោយសារការកសាងប្រាសាទនេះមានភាពល្អ ភាពខ្ពង់ខ្ពស់ប្រសើរនេះដែលស្តេចមួយអង្គមិនអាចធ្វើដូចស្តេចមួយអង្គទៀតបានហៅថាអរិយធម៌នៃការកសាងប្រាសាទ ។
ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌និងអរិយធម៌កើតនៅគ្រប់កន្លែងនិងគ្រប់ពេលវេលា ។ ទាំងអស់នេះមិនអាចឈប់នៅមួយកន្លែងនោះទេ គឺវាមានដំណើរវិវត្តន៍ជានិច្ច ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ