ដូចម្តេចដែលហៅថា “ទង់”? ចូររាប់ទង់ផ្សេងៗដែលខ្មែរនិយមប្រើក្នុងពិធីបុណ្យផ្សេងឲ្យបាន៣បែប ។
គ្រូបង្រៀន
Khmer
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ទង់ ជាផ្ទាំងសំពត់ ឬចំរៀកសំពត់ ដែលដេរឲ្យមានសណ្ធាន និងពណ៌ ឬរូបភាពផ្សេងៗសំរាប់ប្រើជាកិត្តិយសក្នុងប្រទេសនីមួយៗ ឬក៏ប្រើជាគ្រឿងសំគាល់តាមសណ្តាប់សាសនានីមួយៗ ប្រើជាគ្រឿងបូជាក៏មាន សូម្បីធ្វើពីក្រដាសក៏ហៅថាទង់ដែរ។
ទង់ខ្មែរនិយមប្រើគឺ៖
- ទង់ជាតិៈ ប្រើសំរាប់គោរពទង់ជាតិ។
- ទង់ព្រះពុទ្ធសាសនាៈ ប្រើសំរាប់ពិធីបុណ្យព្រះពុទ្ធសាសនា។
- ទង់ក្រពើ (ពណ៌ស) ប្រើសំរាប់បុណ្យសព។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ