Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ដូចម្តេចដែលហៅថា ឆន្ទៈ ? តើឆន្ទៈចែកចេញជាប៉ុន្មានដំណាក់កាល ? អ្វីខ្លះ ? ចូររៀបរាប់ ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ដែលហៅថា ឆន្ទៈ គឺជាកម្លាំងចិត្តដែលជំរុញឲមនុស្សធ្វើសកម្មភាពប្រកបដោយការរិះគិត ឫ ឆន្ទៈ គឺជាសមត្ថភាពដែលគ្រប់គ្រងគំនិតនិងអំពើរបស់មនុស្ស ដើម្បីសម្រេចនូវអ្វីដែលគេចង់ធ្វើ ឫជាអារម្មណ៍នៃកាប្តេជ្ញាចិត្តម៉ីងម៉ាត់ក្នុងការធ្វើអ្វីមួយដែលគេចង់ធ្វើ ។
ឆន្ទៈចែកចេញជា ៤ ដំណាក់កាលគឺ :
– បញ្ញត្តិកម្ម វាជាដំណាក់កើតសេច្ចក្តីប្រាថ្នា​ ដែលនាំឲកើតមានបំណង និង ចំណង ។
– ការជជែកផ្គូផ្គង ជាការិះគិតថ្លឹងថ្លែងលើ គុណ​ និង ទោស ។
– សេច្ចក្តីសម្រេច ជាដំណាក់ធ្វើសេច្ចក្តីសម្រេចចិត្តថាធ្វើ ឫមិនធ្វើ ក្រោយពីការសម្រេចចិត្តរួច ។
– ការប្រតិបត្តិ ជាដំណាក់អនុវត្តសេច្ចក្តីសម្រេច ។ វាជាដំណាក់សំខាន់ចុងក្រោយនៃអំពើឆន្ទះ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1