Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ដូចម្តេចដែលហៅថា គម្ពីរព្រះត្រៃបិដក ? ចែកចេញជាប៉ុន្មាន ? អ្វីខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

គម្ពីរព្រះត្រៃបិដក គឺជាល្អី កញ្ជើ ភាជនៈ។ គម្ពីរព្រះត្រៃបិដកមាន៨៤ ០០០ធម្មក្ខន្ធ ហើយបែងចែកជា៣គឺ៖

១.​ វិន័យបិដក មាន២១ ០០០ធម្មក្ខន្ធ មាន៥គម្ពីរ និង១៣ភាគគឺ៖

  • អាទិកម្ម
  • បាចិត្តយៈ
  • មហាវគ្គ
  • ចុល្លវគ្គ
  • បរិវាសវគ្គ។

២. សុត្តន្តបិដក មាន២១ ០០០ធម្មក្ខន្ធ មាន៥គម្ពីរ និងមាន៦៤ភាគគឺ៖

  • ទិឃនិកាយ
  • មជ្ឈឹមនិកាយ
  • សំយុត្តនិកាយ
  • អង្គុតនិកាយ
  • ខុទ្ទនិកាយ។

៣. អភិធម្មបិដក មាន៤២ ០០០ធម្មក្ខន្ធ មាន៧គម្ពីរ និងមាន៣៣ភាគ៖

  • សំកិណី
  • វិភង្គ
  • ធាតុកថា
  • បុគ្គលបញ្ញត្តិ
  • កថាវត្ថុ
  • យមកៈ
  • បដ្ឋាន។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1