ដូចម្ដេចដែលហៅថា បរិស្ថាន ? មានអ្វីខ្លះ ?
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
បរិស្ថាន (Environment) គឺជាអ្វីៗដែលនៅជុំវិញខ្លួនរបស់យើង ដែលយើងមានទំនាក់ទំនងដោយផ្ទាល់ ឬដោយប្រយោលជាមួយវា ហើយជីវិតយើងត្រូវការវាមិនអាចខ្វះបានឡើយ។
បរិស្ថានមាន៣មានគឺ បរិស្ថានសង្គមវប្បធម៌ បរិស្ថានមនុស្ស និងបរិស្ថានធម្មជាតិ។
ទី១. បរិស្ថានធម្មជាតិ (មានជីវិត និងឥតជីវិត)
គឺអ្វីៗដែលកើតមានឡើងដោយឯងៗក្រៅពីសកម្មភាពពលកម្ម ផលិតកម្មរបស់មនុស្ស គឺវាកើតឡើងដោយធម្មជាតិខ្លួនឯងផ្ទាល់។ និយាយម្យ៉ាងទៀតគឺរាល់សរីរាង្គ ដែលកើតឡើយដោយភាវធម្មជាតិដែលផ្សំបង្កើតឲ្យមានឡើង
ឧទាហរណ៍៖
- បរិស្ថានធម្មជាតិគ្មានជីវិត
ទឹក ដី ព្រៃ ភ្នំ ភ្លើង ខ្យល់ សមុទ្រ បឹង ទន្លេ។
- បរិស្ថានធម្មជាតិមានជីវិត
រុក្ខជាតិនានា សត្វគ្រប់ប្រភេទរាប់ចំពូក។
ទី២. បរិស្ថានសង្គមវប្បធម៌ (មានជីវិតឥតជីវិត)
គឺអ្វីៗដែលកើតមានជារូបរាងឡើងដោយផ្ទាល់ដៃពលកម្ម ផលិតកម្មប្រកបដោយការប៉ិនប្រសប់ និងច្នៃប្រឌិតរបស់មនុស្ស ដើម្បីបម្រើសំណូមពរ និងតម្រូវការក្នុងជីវភាពរស់នៅ។ ដោយសមិទ្ធផល នៃបរិស្ថានសង្គមវប្បធម៌នេះបានញុំាងឲ្យមនុស្ស ចាកផុតពីភាពចំណុចធម្មជាតិ និងដកខ្លួនឲ្យចេញផុតពីស្ថានភាពពីសត្វ។ ប៉ុន្ដែនូវរាល់សមិទ្ធផលទាំងនោះ មនុស្សបានច្នៃបង្កើតឡើងដោយការធ្វើការកែច្នៃបរិស្ថានធម្មជាតិ គឺមិនអាចមានបរិស្ថានសង្គមវប្បធម៌បានឡើយ។
ឧទាហរណ៍៖
- បរិស្ថានសង្គមវប្បធម៌មានជីវិត
អាគារ ផ្លូវថ្នល់ ស្ពាន ក្រុង ភូមិ ឧបករណ៍ ប្រព័ន្ធធារាសាស្រ្ដ មធ្យោបាយផលិតកម្ម។
- បរិស្ថានសង្គមវប្បធម៌ឥតជីវិត
សកម្មភាពសង្គម ស្ថាប័ន នយោបាយ ការរាំកម្សាន្ដ សាសនា ការអប់រំ ប្រវត្តិសាស្រ្ដ។
ទី៣. បរិស្ថានមនុស្ស (មានជីវិត និងឥតជីវិត)
គឺជាមនុស្សជាតិទូទៅ ដែលរស់នៅលើភពផែនដីយើងនេះ។
ឧទាហរណ៍៖
- បរិស្ថានមនុស្សមានជីវិត
មនុស្សដែលកំពុងរស់នៅប្រកបមុខរបរ ចិញ្ចឹមជីវិតប្រចាំថ្ងៃ។
- បរិស្ថានមនុស្សឥតជីវិត
មនុស្សដែលបាត់បង់ជីវិតទៅ (បុព្វបុរស) និងមនុស្សជំនាន់មុន ឬភាវៈឥតជីវិត។