ដូចម្ដេចដែលហៅថា ចំណាប់ជួន ? ផ្ទូន ? រណ្ដំ ? ចូរលើកឧទាហរណ៍ក្នុងអត្ថបទខាងលើមកបញ្ចាក់ផង ។
គ្រូបង្រៀន
អក្សរសាស្រ្តខ្មែរ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ដែលហៅថា ចំណាប់ជួន គឺជាពាក្យទាំងឡាយណាដែលមាន ព្យាង្គកើតឡើងដោយ សូរស្រះដូចគ្នា ឬព្យព្ជានៈ ប្រកបដូចគ្នា ឬសូរ ស្រះ និងព្យព្ជានៈដូចគ្នា ។
ឧទាហរណ៍ ព្រលឹងមាសអើយ អូននៅបង្កើយ
តែឆ្ងាយសែនសល់….។
- ផ្ទូន គឺជាវិធីដែលកវីប្រើដើម្បីសង្កត់ន័យលើគំនិតណាមួយ ឬបង្កើតសញ្ចេតនាអ្វីមួយ ។
ឧទាហរណ៍ ព្រលឹងមាសអើយ ដៃអូនកៀកកើយ តឹងដូចតណ្ហា
អង្ហែលអោបរឹត ឲ្យចិត្តសង្កា រកសុខឯណា
ក្នុងការរស់នៅ ។
ព្រលឹងមាសអើយ ស្នេហាគ្មានស្បើយ ឃ្លានគ្មានជជ្រៅ
ឃ្លានលេងឃ្លានយំ ឃ្លានធំធេងទៅ ទំពាសំពៅ
អ្នកមានអ្នកក្រ ។
- រណ្តំ គឺជាការប្រើព្យព្ជានៈតែមួយ ឬ ស្រះមួយច្រើនដងក្នុងឃ្លា ឬ វគ្គ ។
ឧទាហរណ៍ ព្រលឹងមាសអើយ ឬអូនជាត្រើយ ចិត្តទោសទោម្នេញ
ជោរនាចទៅមក រលករលេញ រលើមបំពេញ
សមុទ្រវិជ្ជា ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ