Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពួកទី៥៖ ជីវវិទ្យាក្នុងវិស័យកសិកម្ម , មេរៀនទី១៖ ជី

គ្រូបង្រៀន
ជីវវិទ្យា
25 សិស្ស បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា មេរៀនសង្ខេប ថ្នាក់ទី១០,១១,១២

ជំពួកទី៥៖ ជីវវិទ្យាក្នុងវិស័យកសិកម្ម

មេរៀនទី១៖ ជី

មេរៀនសង្ខេប

+ជីប្រភពនៃសារធាតុចិញ្ចឹមឬជាអាហារបម្រុងសំខាន់របស់រុក្ខជាតិ ។

+ជីមានពីរប្រភេទគឺជាធម្មជាតិនិងជីគីមី ។ ជីគីមីផលិតឡើងពីថ្មរ៉េនិងសារធាតុគីមីផ្សេងៗដូចជា ជីអ៊ុយរេ ជីផូស្វាត ជីអាសូត ជីប៉ូតាស្យូម … ។ ជីធម្មជាតិជាជីដែលផលិតឡើងពីវត្ថុមាននានាដែលមានជីវិតដូចជារុក្ខជាតិនិងកំទេចកំទីដែលសេសសល់ពីរុក្ខជាតិនិងសត្វ ដូចជា ជីលាមកសត្វបជីកំប៉ុស ជីស្រស់ ជីអាចម៍ជន្លេន ជីកំប៉ុសទឹក ជាដើម ។

+ជីកំប៉ុសជាប្រភេទមួយនៃជីធម្មជាតិដែលមានសារធាតុផ្សំពីកាកសំណល់សរីរាង្គផ្សេងៗរបស់រុក្ខជាតិនិងសត្វ ។ គេអាចផលិតវាបានក្នុងរយៈពេលខ្លីពី14 -16 ថ្ងៃ ។

+ជីគីមីធ្វើឲ្យដំណាំលូតលាស់បានរហ័សប៉ុន្តែការប្រើវាយូរឆ្នាំអាចបណ្ដាលឱ្យខូចគុណភាពដី ហើយដំណាំទទួលបានទិន្នផលទាប ។

+ជីធម្មជាតិបង្កើតសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់ដីសម្រាប់ការលូតលាស់របស់រុក្ខជាតិ ។ ការប្រើវាយូរឆ្នាំជួយបង្កើនគុណភាពដីឲ្យកាន់តែប្រសើរឡើងៗ ហើយផលដំណាំទទួលបានទិន្នផលខ្ពស់ ។

សំណួរ ចម្លើយ

  • តើជីគីមីមានប៉ុន្មានប្រភេទអ្វីខ្លះ ?
  • ដូចម្ដេចដែលហៅថា ជីកំប៉ុស្ត ?
  • តើវត្ថុធាតុដើមអ្វីខ្លះដែលគេយកមកធ្វើជីកំប៉ុស្ត ?
  • ចូរប្រៀបធៀបជីគីមីនិងជីធម្មជាតិ ?
  • ហេតុដូចម្ដេចបានជាគេចាំបាច់ជ្រួយត្រឡប់ដី ?
  • ហេតុអ្វីបានជាចាំបាច់ត្រូវធ្វើបន្លាស់ដំណាំ ?
  • តើវិធីណាខ្លះ ដែលយើងអាចបង្កើតសំណើមនៅលើដីស្រទាប់លើរបស់ដីដំណាំ ? ហេតុអ្វី ?

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១០ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១០

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 8
កម្រឹត វិទ្យាល័យ