ជំពួកទី៣៖ បរិស្ថានពិភពលោក , មេរៀនទី៤៖ ការខ្វះទឹកសាបទៅអនាគត
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ជំពួកទី៣៖ បរិស្ថានពិភពលោក
មេរៀនទី៤៖ ការខ្វះទឹកសាបទៅអនាគត
ខ្លឹមសាររង
១. មូលហេតុដែលនាំឲ្យមានការខ្វះខាតទឹកសាប
១.១. កំណើកម្ដៅ
១.២. កំណើនប្រជាជន
២. វិធីប្រើប្រាស់ទឹកសាបដោយសន្សំសំចៃ
៣. ផលវិបាកនៃការខ្វះខាតទឹកសាបនាពេលអនាគត
មេរៀនសង្ខេប
ទឹកសាបដែលយើងប្រើប្រាស់សព្វថ្ងៃមានតិចតួចបំផុត។ ដូច្នេះ យើងត្រូវចេះប្រើប្រាស់ដោយសន្សំសំចៃជាទីបំផុត ទើបយើងទាំងអស់គ្នាអាចគេចផុតពីការខ្វះខាតទឹកសាបនាពេលអនាគត។ កត្តាដែលនាំឱ្យកង្វះខាតទឹកសាបទៅអនាគត គឺបញ្ហាកំណើនប្រជាជននៅលើពីភពលោក និងការកើនកម្ដៅនៅលើផែនដី។ បញ្ហាខ្លះទឹកសាបនាំឱ្យមានផលវិបាកដូច ជាមនុស្សចាស់ជាងវ័យ មានជំងឺច្រើន កើតទុរភិក្ស បង្កសង្គ្រាមដណ្តើមទឹកដីគ្នាជាពិសេសអាចជាវិនាដកម្មចំពោះពិភពលោកទាំងមូលទៅថ្ងៃអនាគត ។
សំណួរ
១. តើប្រភពទឹកសាបមាននៅទីណាខ្លះ ?
២. ចូររកមូលហេតុ ដែលនាំឲ្យមានកង្វះទឹកសាបនាពេលអនាគត ។
៣. ចូរអធិប្បាយវិធីប្រើប្រាស់ទឹកសាប ដោយសន្សំសំចៃ ។
៤. តើកង្វះទឹកសាបនាំឲ្យមានផលវិបាកអ្វីខ្លះ ?
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យា ផែនដីវិទ្យាថ្នាក់ទី៩ សៀវភៅកំណែជីវវិទ្យា ផែនដីវិទ្យាថ្នាក់ទី៩