ជំពួកទី៣៖ បរិស្ថានពិភពលោក , មេរៀនទី១៖ សំណល់រឹង
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពួកទី៣៖ បរិស្ថានពិភពលោក
មេរៀនទី១៖ សំណល់រឹង
ខ្លឹមសាររង
១. និយមន័យ
២. ប្រភពសំណល់រឹង
៣. ផលប៉ះពាល់សំណល់រឹង
មេរៀនសង្ខប
សំណល់រឹងដែលគេបោះចោលនៅកន្លែងចាក់សំរាម ដោយសារតែគេឈប់ប្រើប្រាស់វា។ ប្រភពនៃសំណល់រឹងចេញមកពីលំនៅឋាន ទីផ្សារ អគារពារណិជ្ជកម្មមជ្ឈមណ្ឌលផ្គត់ផ្គង់ស្បៀងអាហារ សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ និងអ្នកលក់ដូរតាមដងផ្លូវសារធារណៈ តំបន់ទេសចរណ៍… ។ ផលប៉ះពាល់ខ្លាំងជាងគេដែលបង្កជាបញ្ហានោះគឺ ការបំពុលទឹក ដី ខ្យល់ និងចម្លងជំងឺរាតត្បាតផ្សេងៗដល់មនុស្ស សត្វ និងរុក្ខជាតិ ។ ដើម្បីកាត់បន្ថយសំណល់រឹង យើងទាំងអស់គ្នាមិនត្រូវចោល និងដុតសំណល់រឹងតាមដងផ្លូវសាធារណៈ មិនត្រូវប្រើប្រាស់ផលិតផលដែលប្រើថង់ប្លាស្ទិច កែច្នៃឡើងវិញពីសេសធ្វើជីកំប៉ុសសំរាប់យកទៅប្រើប្រាស់ក្នងវិស័យកសិកម្ម ។
សំណួរ
១. ចូរឲ្យនិយមន័យសំណល់រឹង ។
២. តើសំណល់រឹងមានប្រភពមកពីកន្លែងណាខ្លះ ?
៣. ចូររៀបរាប់ពីផលប៉ះពាល់នៃសំណល់រឹង ។
៤. តើយើងមានវិធីអ្វីខ្លះ ដើម្បីកាត់បន្ថយសំណលរឹង ?
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យា ផែនដីវិទ្យាថ្នាក់ទី៩ សៀវភៅកំណែជីវវិទ្យា ផែនដីវិទ្យាថ្នាក់ទី៩