ជំពួកទី២៖ ចលនាក្នុងផែនដី , មេរៀនទី៣៖ ភ្នំភ្លើង
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពួកទី២៖ ចលនាក្នុងផែនដី
មេរៀនទី៣៖ ភ្នំភ្លើង
ខ្លឹមសាររង
១. ភ្នំភ្លើង
២. បន្ទុះភ្នំភ្លើង
២.១. បន្ទុះស្ងប់
២.២. បន្ទុះខ្លាំង
២.៣. បំណែកសិលាភ្នំភ្លើង
៣. ប្រភេទភ្នំភ្លើង
៤. ភូមិភាគភ្នំភ្លើង
មេរៀនសង្ខេប
សម្ពាធនិងកម្ដៅបានធ្វើឱ្យសិលារាវចេញក្រៅហៅថាម៉ាក់ម៉ា ។ ម៉ាក់ម៉ាចេញមកលើផ្ទៃផែនដីហៅថា កម្អែ ។ បន្ទុះភ្នំភ្លើងបង្កើតឱ្យមានភ្នំភ្លើងខុសប្លែកៗគ្នា ។ ភ្នំភ្លើងខ្លះកើតឡើងពីលំហូរដ៏ស្ងាត់ស្ងៀមនៃកំអែភ្នំភ្លើងយ៉ាងស្ដើងជាប់ជានិច្ចហើយរីករាល់ដាលទៅលើតំបន់ដ៏ទូលាយ ។ ខ្លះកើតឡើកពីបន្ទុះដ៏ខ្លាំងក្លាហើយខ្លះទៀតកើតឡើងពីការរួមផ្សំរវាងកម្អែដែលហូរយឺតៗស្ងៀមស្ងាត់និងបន្ទះដ៏ខ្លាំងក្លាចូលគ្នា ។ ភ្នំភ្លើងមាន បួនប្រភេទដូចជាប្រភេទហាវ៉ៃ ប្រភេទស្រ្តុំបូលី ប្រភេទវ៉ុលកាណូ និងប្រភេទប៉េលេ ។
សំណួរ
១. ចូរពន្យល់ពីបន្ទុះភ្នំភ្នើង?
២. តើកម្អែភ្នំភ្លើងមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
៣. ចូររៀបរាប់ពីបន្ទុះស្ងប់និងបន្ទុះក្លាំង។
៤. តើបំណែកសិលាភ្នំភ្លើងមានអ្វីខ្លះ?
៥. តើភ្នំភ្លើងមានប៉ុន្មានប្រេភទ? អ្វីខ្លះ?
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យា ផែនដីវិទ្យាថ្នាក់ទី៩ សៀវភៅកំណែជីវវិទ្យា ផែនដីវិទ្យាថ្នាក់ទី៩